ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម-កូរ៉េខាងត្បូង
កប.អនឡាញ - នៅយប់ថ្ងៃទី ៨ ខែមេសា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម (KTO វៀតណាម) សហការជាមួយនាយកដ្ឋានជំរុញទេសចរណ៍ខេត្ត Gyeonggi បានរៀបចំកម្មវិធី Korea Travel Mart 2026។
ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូជាង ១៦០ នាក់មកពីប្រទេសទាំងពីរ រួមទាំងតំណាងអង្គការកូរ៉េខាងត្បូងជាង ២០ ដោយបង្កើតបានវេទិកាជំរុញកិច្ចសហប្រតិបត្តការក្នុងបរិបទដែលទីផ្សារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងសកម្មភាពតភ្ជាប់ KTO វៀតណាមបានប្រកាសយុទ្ធសាស្ត្រជំរុញទេសចរណ៍ឆ្នាំ ២០២៦ ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបីគឺ៖ បង្កើនការតភ្ជាប់ធុរកិច្ចជាមួយធុរកិច្ច និងជាមួយអតិថិជន ពង្រីកទីផ្សារសម្រាប់ការធ្វើដំណើរទេសចរណ៍ដោយខ្លួនឯង និងការអភិវឌ្ឍផលិតផលតាមប្រធានបទ។
    |
 |
|
ការសម្ដែងសិល្បៈក្នុងកម្មវិធី |
នៅចុងខែមីនា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរវៀតណាមដែលមកទស្សនាប្រទេសកូរ៉េខាងត្បូងសម្រេចបានជាង ១៦៧,០០០ នាក់ កើនឡើង ២៩.៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ និងកើនឡើង ៥៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងត្បូងនៅតែបន្តកាន់តំណែងជាទីផ្សារទេសចរណ៍អន្តរជាតិធំបំផុតមួយរបស់ប្រទេសវៀតណាម។
លោកស្រី Nguyen Thi Hoa Mai អនុប្រធាននាយដ្ឋានទេសចរណ៍ជាតិវៀតណាម សង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូងមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមិត្តជិតស្និទ្ធ ដែលផ្សារភ្ជាប់គ្នាក្នុងវិស័យជាច្រើនផងដែរ... វិស័យទេសចរណ៍បានក្លាយជាស្ពានដ៏រស់រវើក ដែលជួយប្រជាជននៃប្រទេសទាំងពីរយល់គ្នាទៅវិញទៅមកកាន់តែច្បាស់ កាន់តែជិតស្និទ្ធ និងទុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងឆ្នាំ ២០២៦ នេះ កូរ៉េខាងត្បូងនឹងបន្តរៀបចំសកម្មភាពផ្សេងៗនៅវៀតណាមដូចជា ពិធីបុណ្យវប្បធម៌ និងទេសចរណ៍កូរ៉េនៅទីក្រុងហាណូយ; កម្មវិធី K-tourism B2B Roadshow នៅទីក្រុងហូជីមិញ និងទីក្រុង Da Nang; ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិធំៗ; យុទ្ធនាការ "All-in-K" ដែលត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ ២០២៦។ល៕
បកប្រែដោយ Thuy Anh