ស្តង់ទេសចរណ៍របស់ទីក្រុង Da Nang នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM 2026 មានការចូលររួមពីក្រុមហ៊ុនទេសចរណ៍គំរូចំនួនប្រាំមួយក្នុងការរៀបចំទេសចរណ៍ MICE ទេសចរណ៍អាពាហ៍ពិពាហ៍ និងទេសចរណ៍សម្រាកលំហែកាយ។ 

leftcenterrightdel
ដៃគូឥណ្ឌាស្វែងយល់ពីទីផ្សារទេសចរណ៍ Da Nang (រូបថត៖ vov.vn)

សកម្មភាពផ្សព្វផ្សាយនៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM 2026 នៅទីក្រុងមុំបៃ (ប្រទេសឥណ្ឌា) បានរួមចំណែកដល់ការផ្សេព្វផ្សាយម៉ាកយីហោទេសចរណ៍ Da Nang បង្កើតឱកាសសម្រាប់ធុរកិច្ចពង្រីកកិច្ចសហប្រតិបត្តិការ ជម្រុញការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ហើយឆ្ពោះទៅគោលបំណងអភិវឌ្ឍជើងហោះហើរត្រង់ពីទីក្រុងញូវដេលី និងមុំបៃទៅកាន់ទីក្រុង Da Nang។ ក្នុងពិព័រណ៍ ស្តង់ទេសចរណ៍ Da Nang មានកាជំនួបធ្វើការចំនួន ៤២០ ជាមួយដៃគូនៅក្នុងប្រទេសឥណ្ឌាក្នុងវិស័យទេសចរណ៍ MICE វាយកូនហ្គោល ទេសចរណ៍អាពាហ៍ពិពាហ៍ និងសម្រាកលំហែកាយ។

ការចូលរួមរបស់ទីក្រុង Da Nang នៅពិព័រណ៍ទេសចរណ៍អន្តរជាតិ OTM 2026 គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយនៅភាគខាងលិច និងខាងត្បូងនៃប្រទេសឥណ្ឌា។ នេះគឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការបញ្ជាក់ថា ទីក្រុង Da Nang ជាគោលដៅទេសចរណ៍ MICE ទេសចរណ៍អាពាហ៍ពិពាហ៍ និងសម្រាកលំហែកាយដែលសម្បូរទៅដោយអត្តសញ្ញាណ ដោយបំពេញតាមនិន្នាការនៃទីផ្សារឥណ្ឌា។

យោងតាមស្ថិតិពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នៅឆ្នាំ២០២៥ ប្រទេសវៀតណាមទទួលភ្ញៀវទេសចរឥណ្ឌាជាង ៧៤៦,០០០ នាក់ ក្នុងនោះទីក្រុង Da Nang ទាក់ទាញភ្ញៀវទេសចរជាង ៤៧៦,០០០ នាក់ ដែលស្មើនឹង ៦៣% នៃចំនួនភ្ញៀវទេសចរឥណ្ឌាសរុបមកកាន់ប្រទេសវៀតណាម។ ទីផ្សារឥណ្ឌាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិដែលមានចំនួនភ្ញៀវទេសចរច្រើនជាគេមកទីក្រុង Da Nang ទាំង ១០  ដែលនេះបង្ហាញពីតួនាទីកាន់តែលេចធ្លោរបស់ទីក្រុង Da Nang នៅលើផែនទីទេសចរណ៍ឥណ្ឌា៕

បកប្រែដោយ Thuy Anh