ក្នុងដំណើរទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅទស្សនាសារមន្ទីរថាមពលបរមាណូ និងមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងមូស្គូ និងទស្សនាតំបន់តាំងពិព័រណ៍ "គម្រោងបរមាណូសូវៀត" និង"យុគសម័យអ្នកត្រួសត្រាយផ្លូវ" និងតាំងពិព័រណ៍ "ឧស្សាហកម្មនុយក្លេអ៊ែរទំនើប" ព្រមទាំងស្វែងយល់អំពីកម្មវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងវិស័យថាមពល វេជ្ជសាស្ត្រ ឧស្សាហកម្មម្ហូបអាហារ និងកសិកម្ម...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទស្សនាសារមន្ទីរថាមពលបរមាណូ (រូបថត៖ vov.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានបំណងចង់សហព័ន្ធរុស្ស៊ីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលបរមាណូដើម្បីគោលបំណងសន្តិភាព រួមទាំងការអភិវឌ្ឍថាមពលបរមាណូ  ជំរុញការស្រាវជ្រាវ និងការប្រើប្រាស់វិទ្យាសាស្ត្របរមាណូក្នុងវិស័យវេជ្ជសាស្ត្រ ឧស្សាហកម្មម្ហូបអាហារ និងកសិកម្ម។

នាព្រឹកនេះផងដែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងមូស្គូ។ នៅទីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្ដាប់ការឧទ្ទេសនាមអំពីប្រវត្តិនៃការសាងសង់មជ្ឈមណ្ឌល និងទិសដៅអភិវឌ្ឍន៍នាពេលអនាគត និងតំបន់ប្រតិបត្តិការកណ្តាលសម្រាប់ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងមូស្គូ ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លើកឡើងថា បទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងមូស្គូ មានអត្ថន័យសម្រាប់ការអភិវឌ្ឍប្រព័ន្ធរថភ្លើងក្រោមដីនៅវៀតណាម ជាពិសេសក្នុងការរៀបចំដែនដីសម្រាប់ប្រព័ន្ធរថភ្លើងក្រោមដី ដូចជាប្រវែង ទីតាំងស្ថានីយ៍   ការតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែក ហើយស្របទៅនឹងការរៀបចំដែនដីនៃការកសាងទីក្រុង និងប្រព័ន្ធគមនាគមន៍នៅវៀតណាម៕

បកប្រែដោយ Pham Diep