នៅឯអាកាសយានដ្ឋានស៊ីអាន ក្រុម U23 វៀតណាម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយគណៈកម្មការរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅយ៉ាងឆាប់រហ័ស។

leftcenterrightdel
ក្រុមគ្រូបង្វឹក និងកីឡាករនៃក្រុម U23 វៀតណាមមានវត្តមាននៅទីក្រុងស៊ីអាន (រូបថត៖ VFF)

ក្រុម U23 វៀតណាម មានកីឡាករវ័យក្មេងជាច្រើន រួមជាមួយនឹងកីឡាករថ្មីៗមួយចំនួនពីក្រុម U21 ដែលកំពុងត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអាស៊ីឆ្នាំ ២០២៦ ព្រមទាំងបណ្តុះបណ្តាលកីឡាករបាល់ទាត់វៀតណាមជំនាន់ក្រោយនាពេលអនាគត។

ការប្រកួត CFA Team China 2026 មានក្រុមចំនួន ៤ គឺ៖ ក្រុមម្ចាស់ផ្ទះ U23 ចិន, ក្រុម U23 វៀតណាម, ក្រុម U23 ថៃ, ក្រុម U23 កូរ៉េខាងជើង ដោយប្រកួតគ្នាក្នុងទម្រង់វិលជុំដើម្បីកំណត់ចំណាត់ថ្នាក់ចុងក្រោយ។ យោងតាមកាលវិភាគ ក្រុម U23 វៀតណាម នឹងប្រកួតជាមួយក្រុម U23 កូរ៉េខាងជើង នៅថ្ងៃទី ២៥ ខែមីនា និងក្រុម U23 ថៃនៅថ្ងៃទី ២៨ ខែមីនា មុនពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ U23 ចិន ក្នុងការប្រកួតចុងក្រោយនៅថ្ងៃទី ៣១ ខែមីនា៕

បកប្រែដោយ Huyen Trang