ក្រុម U២៣ វៀតណាមដណ្តើមកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U២៣ អាស៊ី
នាយប់ថ្ងៃទី ១៦ ខែមករា (ម៉ោងនៅអារ៉ាប៊ីសាអូឌីត) នៅពហុកីឡដ្ឋាន Prince Abdullah Al-Faisal Sports City (ពហុកីឡដ្ឋាន Al-Faisal) ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រព្រឹត្តិទៅការប្រកួតវគ្គ៨ ក្រុមទី ២ នៃពានរង្វាន់ AFC U២៣ ឆ្នាំ ២០២៦ រវាងក្រុម U២៣ វៀតណាម និងក្រុម U២៣ អេមីរ៉ាត់អារ៉ាប់រួម (UAE)។
បន្ទាប់ពីស្មើគ្នា ២-២ ក្នុងរយៈពេល ៩០ នាទីនៃការប្រកួតផ្លូវការ ក្រុមទាំង២ ត្រូវប្រកួតវគ្គថែមម៉ោងចំនួន ២ ហើយគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Minh Phuc ក្នុងវគ្គថែមម៉ោង បានជួយឱ្យ U២៣ វៀតណាម ទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២។ ជ័យជម្នះនេះ បាននាំឱ្យ U២៣ វៀតណាម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមដែលយកឈ្នះក្នុងការប្រកួតរវាង U២៣ ចិន និង U២៣ អ៊ូបេគីស្ថាន ដែលនឹងប្រព្រឹត្តិទៅនៅយប់ថ្ងៃទី ១៧ មករា។
    |
 |
|
ក្រុម U២៣ វៀតណាមអបអរសាទរជ័យជម្នះលើក្រុម U២៣ អេមីរ៉ាត់អារ៉ាប់រួម (រូបថត៖ AFC) |
នៅក្នុងការប្រកួតវគ្គ ៨ ក្រុមនាថ្ងៃដដែល ក្រុម U២៣ ជប៉ុន បានយកឈ្នះលើក្រុម U២៣ ហ្ស៊កដានី ក្នុងលទ្ធផល ៤-២ ដោយការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រ។ គូប្រជែងរបស់ U២៣ ជប៉ុន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាក្រុមដែលយកឈ្នះក្នុងការប្រកួតរវាង U២៣ អូស្ត្រាលី និង U២៣ កូរ៉េខាងត្បូង។
ពានរង្វាន់ U២៣ អាស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមប្រកួតប្រជែងពីក្រុមជម្រើសជាតិចំនួន ១៦ ក្រុម បែងចែកជា ៤ ពូល៕
តាម vovworld.vn