ក្នុងបរិបទទំនាក់ទំនងវៀតណាម-អូស្ត្រាលីកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាផ្អែកលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ ព្រឹត្តិការណ៍ "រសជាតិអូស្ត្រាលី" ដែលរៀបចំដោយអគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី១៨ ខែមេសា បានបញ្ជាក់បន្ថែមទៀតអំពីតួនាទីរបស់ខ្លួនជាបណ្តាញតភ្ជាប់ដ៏មានប្រសិទ្ធភាព ដែលរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

leftcenterrightdel
លោកស្រី Sarah Hooper អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ

ជាពិសេស ចាប់តាំងពីព្រឹត្តិការណ៍ "រសជាតិអូស្ត្រាលី ២០២៥" ប្រទេសទាំងពីរបានកត់ត្រាវឌ្ឍនភាពវិជ្ជមានក្នុងការពង្រីក និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗប្រកបដោយប្រសិទ្ធភាព រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទាំងនេះនៅតែបន្តដើរតួនាទីជាមូលដ្ឋាន ដែលរួមចំណែកដល់ការពង្រឹង និងបង្កើនឱកាសពាណិជ្ជកម្មរវាងសេដ្ឋកិច្ចទាំងពីរ។

សកម្មភាពជាបន្តបន្ទាប់នៅឆ្នាំនេះមានភាពចម្រុះ រួមទាំងកម្មវិធីផ្សព្វផ្សាយម្ហូបអាហារនៅតាមភោជនីយដ្ឋានជាច្រើន។ ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ២៤ ខែមេសា ការតាំងពិព័រណ៍ "រសជាតិនៃប្រទេសអូស្ត្រាលី" ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨ ខែមេសា និងរាត្រី Gala នៅថ្ងៃដដែល។ នេះមិនត្រឹមតែជាកន្លែងសម្រាប់បង្ហាញផលិតផលកសិកម្ម និងម្ហូបអាហារអូស្ត្រាលីដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ភ្ជាប់ទំនាក់ទំនងអង្គភាពអាជីវកម្មមកពីប្រទេសទាំងពីរផងដែរ។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺការតាំងពិព័រណ៍ "រសជាតិនៃប្រទេសអូស្ត្រាលី" ដែលមានដៃគូ និងអ្នកឧបត្ថម្ភប្រមាណ ៩០ នាក់មកពីប្រទេសទាំងពីរ ដោយបង្ហាញផលិតផលកសិកម្ម ម្ហូបអាហារ និងភេសជ្ជៈជាច្រើនប្រភេទ។

បកប្រែដោយ Thanh Cong