leftcenterrightdel
ពិធីបុណ្យតេតសែននំអ៊ី - រក្សាប្រពៃណីគ្រួសារជាមួយគ្រាប់នំមូល (រូបថត៖ VOV5)

ពិធីបុណ្យតេតមានន័យថា ជួយមនុស្សឱ្យចងចាំប្រភពដើម បុព្វបុរសនិងបង្ហាញពីការដឹងគុណចំពោះគុណូបការៈរបស់អ្នកដែលចែកឋានទៅ។ ជាធម្មតា ក្រុមគ្រួសាររៀបចំគ្រឿងផ្សំដោយខ្លួនឯង ដើម្បីធ្វើនំអ៊ី ដើម្បីថ្វាយដល់ព្រះពុទ្ធ បុព្វបុរស និងទេវតា។ នំអ៊ី ដែលធ្វើពីអង្ករនិងសណ្តែក តំណាងឱ្យបំណងប្រាថ្នាសម្រាប់អាកាសធាតុអំណោយផល ការប្រមូលផលដ៏បរិបូរណ៍និងជីវភាពដ៏ពេញលេញ។ នេះក៏ជាឱកាសមួយសម្រាប់សមាជិកគ្រួសារក្នុងការជួបជុំគ្នា រៀបចំគ្រឿងដំណែលនិងឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ប្រពៃណី។

ការរក្សាទំនៀមទម្លាប់ទាំងនេះ​ មិនត្រឹមតែជាការទទួលខុសត្រូវរបស់មនុស្សជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឱ្យមានការបន្តរបស់ក្មេងជំនាន់ក្រោយ ដើម្បី​យល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងខ្លួន និងអតីតកាល៕

តាម vovworld.vn