ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម សម្រេចបាន ៦.៧៦ លាននាក់ ដែលកើនឡើង ១២.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ៨២.៣% តាមផ្លូវគោក ១៥.៥% និងតាមផ្លូវសមុទ្រ ២.២%។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិត្រូវបានប្រគល់ទង់ជាតិវៀតណាមនៅពេលមកទស្សនាទីក្រុងហូជីមិញ (រូបថត៖ vietnamplus.vn)

ភ្ញៀវទេសចរតាមផ្លូវគោកចំនួន ១៥.៥% បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីផ្សារជិតខាងដូចជា ចិន ឡាវ កម្ពុជា និងថៃ។ ក្នុងបរិបទនៃការកើនឡើងនៃថ្លៃដឹកជញ្ជូនសកល ភ្ញៀវទេសចរក្នុងតំបន់នេះបានរួមចំណែកដល់ស្ថិរភាព ដែលជួយឲ្យវិស័យទេសចរណ៍វៀតណាមរក្សាសន្ទុះកំណើន និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលពីខាងក្រៅ។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ប្រទេសចិន (ដែលមានភ្ញៀវទេសចរ ១.៤ លាននាក់) និងកូរ៉េខាងត្បូង (ភ្ញៀវទេសចរ ១.៣ លាននាក់) នៅតែបន្តជាទីផ្សារធំទីពីរ ស្មើនឹង ៤០% នៃភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម។

លទ្ធផលក្នុងខែមីនា ឆ្នាំ២០២៦ និងត្រីមាសទីមួយនៃឆ្នាំ២០២៦ បង្ហាញថា វិស័យទេសចរណ៍របស់ប្រទេសវៀតណាម កំពុងរីកចម្រើន និងបង្ហាញពីការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន៕

បកប្រែដោយ Thanh Cong