ផ្សព្វផ្សាយតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមតាមរយៈ "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦"
កប.អនឡាញ - ឯកអគ្គរដ្ឋទូត និងភារធារីស្តីទីចំនួន ១៥ រូប រួមជាមួយប្តីនិងភរិយា និងកម្មាភិបាលការទូតជាង ២០០ នាក់របស់ស្ថានទូត តំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំនៅវៀតណាម បានចូលរួមកម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦" ដែលរៀបចំឡើងដោយសហភាពអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងឃុំ Huong Son នាថ្ងៃទី ២១ ខែមីនា នៅកេរ្តិ៍ដំណែលជាតិពិសេស Huong Son។
លោក Nguyen Ngoc Ky ប្រធានសហភាពអង្គការមិត្តភាពទីក្រុងហាណូយ បានមានប្រសាសន៍ថា អាជ្ញាធរឃុំ Huong Son នឹងរៀបចំឯកសារមួយដើម្បីដាក់ជូនអង្គការយូណេស្កូ សម្រាប់ការទទួលស្គាល់កេរ្តិ៍ដំណែលជាតិពិសេស Huong Son ជាតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកនៅឆ្នាំ ២០៣០។
    |
 |
|
ប្រតិភូអុជធូបនៅវត្ត Thien Tru (រូបថត៖ គណៈកម្មការរៀបចំ) |
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ប្រតិភូនានាបានចូលរួមលំហវប្បធម៌ និងវិញ្ញាណដ៏វិសេសវិសាលរបស់រដ្ឋធានីក្នុងរដូវបុណ្យ។ ចំណុចលេចធ្លោនៃដំណើរកម្សាន្តនេះគឺការឆ្លងកាត់បទពិសោធន៍ជិះទូកតាមដងអូរ Yen ឆ្លងកាត់ភ្នំដ៏ស្រស់ស្អាត ទៅកាន់វត្ត Thien Tru ដែលជាស្នាដៃស្ថាបត្យកម្មឆ្នើមមួយរបស់កេរ្តិ៍ដំណែលជាតិពិសេស Huong Son។ នៅទីនេះ ប្រតិភូទាំងឡាយបានគយគនទេសភាព ស្វែងយល់អំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងចូលរួមសកម្មភាពផ្លាស់ប្តូរ ដាំដើមឈើអនុស្សាវរីយ៍ និងឆ្លងកាត់បទពិសោធន៍ផលិតផលសិប្បកម្មក្នុងភុមិសិប្បកម្មប្រពៃណីក្នុងមូលដ្ឋាន។
ក្នុងឱកាសចូលរួមព្រឹត្តិការណ៍នេះ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសម្រស់ដ៏ស្ងប់ស្ងាត់ និងបរិយាកាសខាងវិញ្ញាណដ៏វិសេសវិសាលនៃកេរ្តិ៍ដំណែលជាតិពិសេស Huong Son។ យោងតាមលោក Saadi Salama កម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាព" បានរួមចំណែកដល់ការជួយមិត្តភក្តិអន្តរជាតិឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រជាជនវៀតណាម និងជាស្ពានដ៏សំខាន់មួយដើម្បីពង្រឹងការយល់ដឹង សាមគ្គីភាព និងចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិយាយរួម និងប្រជាជនទីក្រុងហាណូយនិយាយដោយឡែក ជាមួយមិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Huyen Trang