ការតាំងពិព័រណ៍រូបថតសារព័ត៌មាន “វៀតណាមក្នុងដំណើរការផ្លាស់ថ្មី”
កប.អនឡាញ - នាថ្ងៃទី ៩ ខែមីនា ពិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍នៃការប្រកួតរូបថតសារព័ត៌មាន “វៀតណាមក្នុងដំណើរការផ្លាស់ថ្មី” ត្រូវបានរៀបចំឡើងដោយកាសែត Nhan Dan (ប្រជាជន) និងសមាគមអ្នកថតរូបវៀតណាម នៅទីក្រុងហាណូយ។
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលរំលឹកខួបលើកទី ៧៥ នៃការចេញផ្សាយលេខដំបូងនៃកាសែតប្រជាជន (ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៥១ / ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦)។
    |
 |
|
គណៈកម្មការរៀបចំប្រគល់រង្វាន់ A ដល់អ្នកនិពន្ធ |
ការប្រកួតនេះត្រូវបានចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ ហើយបញ្ចប់នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦។ គណៈកម្មការរៀបចំទទួលបានរូបថតជិត ៤,០០០ សន្លឹកពីអ្នកនិពន្ធជាង ៤០០ នាក់ និងក្រុមអ្នកនិពន្ធមកពីខេត្ត និងទីក្រុងជាច្រើននៅទូទាំងប្រទេស។
តាមរយៈកែវម៉ាស៊ីនរបស់អ្នកថតរូប មុខមាត់របស់ប្រទេសវៀតណាមត្រូវបានបង្ហាញយ៉ាងរស់រវើក ចាប់ពីភាពអស្ចារ្យនៃគម្រោងសំខាន់ៗ រហូតដល់សម្រស់សាមញ្ញ និងឧស្សាហ៍ព្យាយាមរបស់ពលករ។ គណៈកម្មការរៀបចំ បានជ្រើសរើសស្នាដៃចំនួន ២២ ដើម្បីផ្តល់ពានរង្វាន់ រួមមាន៖ រង្វាន់ A ចំនួន ២ សម្រាប់ស្នាដៃ “ហាណូយ - ទីក្រុងដ៏ស្រស់ស្អាត និងទំនើប” ដោយ Tran Thu Ha និង “យុគសម័យនៃការរីកចម្រើនយ៉ាងខ្លាំងក្លា” ដោយ Nguyen Van Trung; រង្វាន់ B ចំនួន ៣; រង្វាន់ C ចំនួន ៥; និងរង្វាន់លើកទឹកចិត្តចំនួន ១២៕
បកប្រែដោយ Huyen Trang