ធ្វើឱ្យ Nui Cam នៅខេត្ត An Giang ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ
កប.អនឡាញ - នាថ្ងៃទី ៨ ខែមីនា នៅឃុំ Nui Cam គណៈកម្មាធិការប្រជាជនខេត្ត An Giang បានរៀបចំសន្និសីទស្តីពីការអភិវឌ្ឍទេសចរណ៍ Nui Cam ដោយមានការចូលរួមពីប្រតិភូ អ្នកជំនាញ អ្នកគ្រប់គ្រង និងអង្គភាពអាជីវកម្មទេសចរណ៍ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។
មតិនៅក្នុងសន្និសីទបានលើកឡើងថា Nui Cam ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យសមស្របទៅនឹងសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ ដោយផ្តោតលើទេសចរណ៍អេកូឡូស៊ី ទេសចរណ៍រមណីយដ្ឋាន និងទេសចរណ៍ខាងវិញ្ញាណមានគោលបំណងបង្កើតរមណីយដ្ឋាន និងសណ្ឋាគារដែលបំពេញតាមស្តង់ដារផ្កាយ ៣ ដល់ ៥។
    |
 |
|
រូបសំណាកព្រះពុទ្ធ Di Lac នៅលើ Nui Cam (រូបថត៖ vnanet.vn) |
Nui Cam ត្រូវអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីខាងវិញ្ញាណដែលផ្សាភ្ជាប់នឹងកន្លែងទេសចរណ៍ប្រចាំតំបន់ និងធ្វើឱ្យប្រសើរឡើងនូវបណ្តាទីតាំងទេសចរណ៍លេចធ្លោដូចជា៖ វត្ត Van Linh វត្ត Phat Lon, រូងភ្នំ Thuy Liem, រូងភ្នំ Bac Vat Lang, រូងភ្នំ Ong Ho។ល។ អ្នកជំនាញក៏បានចាត់ទុកថា តំបន់នេះគួរតែលើកទឹកចិត្តដល់ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ដូចជា៖ ទេសចរណ៍កសិកម្ម ទេសចរណ៍អេកូឡូស៊ីសួនច្បារ និងភូមិសិប្បកម្មប្រពៃណី។
នាពេលខាងមុខ ខេត្ត An Giang នឹងអំពាវនាវដល់អង្គភាពអាជីវកម្មដែលមានសមត្ថភាពឱ្យចូលរួមក្នុងការវិនិយោគ និងគ្រប់គ្រងតំបន់ទេសចរណ៍ Nui Cam ដោយផ្លាស់ប្តូរបន្តិចម្តងៗពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាការទាក់ទាញការវិនិយោគពីអង្គភាពអាជីវកម្ម ដោយហេតុនោះ បង្កើនសក្តានុពលអតិបរមា និងធ្វើឱ្យ Nui Cam ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់៕
បកប្រែដោយ Huyen Trang