* នៅឯវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រភ្នំ E2 លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដោយសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញដ៏មហិមារ - វីរជនរំដោះជាតិ ឥស្សរជនវប្បធម៌ឆ្នើមដែលបានលះបង់ជីវិត ដើម្បីប្រទេសជាតិនិងប្រជាជន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ baochinhphu.vn)

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានសន្យាថានឹងរស់នៅ ប្រយុទ្ធ សិក្សា តាមសតិអារម្មណ៍ សីលធម៌ និងអត្ដចរិតរបស់លោកប្រធានហូជីមិញ បំពេញល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ  ប្តេជ្ញាចិត្ដចូលរួមចំណែកក្នុងការកសាងប្រទេសវៀតណាមដែលកាន់តែរីកចម្រើន វិបុលភាព ប្រជាជនកាន់តែសុខសាន្ដ និងសុភមង្គល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កានៅទីបញ្ចុះសពយុទ្ធជនពលីជាតិ A1 (រូបថត៖ baochinhphu.vn)

* បន្ទាប់មក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅប្រាសាទយុទ្ធជនពលីនៅសមរភូមិ Dien Bien Phu និងទីបញ្ចុះសពយុទ្ធជនពលីជាតិ A1 ដោយសម្តែងការដឹងគុណចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap  និងយុវជនពលីដែលបានតស៊ូយ៉ាងអង់អាចក្លាហាន និងពលីកម្មលើសមរភូមិ Dien Bien Phu រួមចំណែកដល់ជ័យជំនះជាប្រវត្តិសាស្ត្រ៕

បកប្រែដោយ Pham Diep