ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ស្នើឲ្យសហគមន៍ផ្តោតការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពមួយចំនួន។ ជាពិសេស ការជួបជុំធំៗត្រូវបានកំណត់មនុស្សចំនួនត្រឹមអតិបរមា ៥០ នាក់ដោយមានល័ក្ខខ័ណ្ឌថា ទីតាំងទាំងនោះមានទីជម្រកសុវត្ថិភាពក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ សម្រាប់សកម្មភាពសេដ្ឋកិច្ច និងកន្លែងធ្វើការ ភ្នាក់ងារ អង្គភាពអាជីវកម្ម និងកន្លែងធ្វើការត្រូវបានអនុញ្ញាតឱ្យដំណើរការ លុះត្រាតែមានលទ្ធភាពចូលទៅដល់ទីជម្រកសុវត្ថិភាពក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ វិស័យសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗនៅតែបន្តដំណើរការស្របតាមបទប្បញ្ញត្តិ ពីអាជ្ញាធរអ៊ីស្រាអែល។

leftcenterrightdel
លោក Nghiem Xuan Hai Dang ភារធារីស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល (រូបថត៖ vnanet.vn)

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិក្នុងចំណោមសហគមន៍ជនជាតិវៀតណាមនោះទេ ហើយបងប្អូនបានអនុវត្តតាមការណែនាំរបស់ប្រទេសសាមី។  ស្ថានទូតបានស្នើឱ្យសហគមន៍ជនជាតិវៀតណាមបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវការណែនាំថ្មីពីអាជ្ញាធរមូលដ្ឋាន ចាត់វិធានការប្រកបដោយភាពសកម្មដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងតាមដានជាប្រចាំនូវការប្រកាសជាផ្លូវការពីបញ្ជាការដ្ឋានរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕

បកប្រែដោយ Huyen Trang