អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអាជីវកម្មវៀតណាមជាង ១០០ នាក់នៅបែលហ្ស៊ិក និងប្រទេសអឺរ៉ុបដទៃទៀតបានចូលរួមក្នុងសិក្ខាសាលាសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ដែលបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែមីនា ដោយផ្តោតលើការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអភិវឌ្ឍន៍សំខាន់ៗ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយស្ថានទូតវៀតណាមប្រចាំបែលហ្ស៊ិក និងមហាឌុចឈីនៃលុចសំបួរ - ស្ថានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប (EU)។

leftcenterrightdel
វាគ្មិននៅក្នុងសិក្ខាសាលាបានទទួលអំណោយ ពីគណៈកម្មការរៀបចំ

កម្មវិធីសិក្ខាសាលានេះរួមមានវគ្គពិភាក្សាស៊ីជម្រៅចំនួនបួនជាមួយវាគ្មិនជិត ២០ នាក់មកពីវៀតណាម និងអឺរ៉ុប ដោយផ្តោតលើការអនុវត្ត AI ក្នុងវិស័យដែលមានការចាប់អារម្មណ៍ដូចជា ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វេជ្ជសាស្ត្រនុយក្លេអ៊ែរ និងជីវបច្ចេកវិទ្យា...

ក្នុងអំឡុងពេលវគ្គពិភាក្សា វាគ្មិនបានចែករំលែកវឌ្ឍនភាពបច្ចេកវិទ្យាថ្មីៗជាច្រើន ក៏ដូចជាបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ររវាងវៀតណាម និងអឺរ៉ុប។

សិក្ខាសាលានេះត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មួយ ដែលភ្ជាប់អ្នកប្រាជ្ញវៀតណាមនៅអឺរ៉ុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត (AI)។ ក្នុងពេលជាមួយគ្នានេះ សិក្ខាសាលានេះបានបង្ហាញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សហគមន៍បញ្ញាវៀតណាមនៅអឺរ៉ុប ក្នុងការតភ្ជាប់ចំណេះដឹងអន្តរជាតិ បច្ចេកវិទ្យា និងធនធានសម្រាប់ការអភិវឌ្ឍប្រទេស៕

បកប្រែដោយ Duy Hoan