leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមកម្មវិធីសិល្បៈ "រុស្ស៊ីនៅក្នុងបេះដូងវៀតណាម"

ព្រឹត្តិការណ៍វប្បធម៌សិល្បៈនេះស្របពេលគណៈប្រតិភូក្រសួងស្ថានភាពអាសន្នរុស្ស៊ី កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ កម្មវិធីនេះ ដែលបានប្រារព្ធឡើងនៅវិមានវប្បធម៌ការងារមិត្តភាពវៀតណាម-សូវៀត ជាថ្មីម្តងទៀតបានបញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការ និងមនោសញ្ចេតនា​ជ្រាលជ្រៅរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ អញ្ជើញចូលរួមកម្មវិធីសិល្បៈ "រុស្ស៊ីនៅក្នុងបេះដូងវៀតណាម"

កម្មវិធីនេះមានបីផ្នែក ចាប់ផ្តើមដោយការសម្តែងស្វាគមន៍របស់ក្រុមតន្រ្តីនៃបញ្ជាការដ្ឋានប៉ូលីសចល័ត ក្រសួងនគរបាលវៀតណាម។ ផ្នែកទី ១ ជា​តន្ត្រីរុស្ស៊ីដែលសម្តែងដោយតន្ត្រីវង់ភ្លេងស៊ីមហ្វូនីនៃក្រសួងស្ថានភាពអាសន្នសហព័ន្ធរុស្ស៊ី... ផ្នែកទី ២ ជាការសម្តែង​ដោយ​សិល្បករមកពីរោងមហោស្រពតន្ត្រីនគរបាលប្រជាជននៃក្រសួងនគរបាលវៀតណាម ជាមួយ​បទចម្រៀងបង្ហាញអត្តសញ្ញាណវប្បធម៌វៀតណាម ក៏ដូចជាបទចម្រៀងរុស្ស៊ីផងដែរ។ ជាពិសេស នៅផ្នែកទី ៣ ដែលជាការសម្តែងប្រាស្រ័យមិត្តភាពរវាងសិល្បករនៃប្រទេសទាំងពីរ ដែលបង្ហាញពីសាមគ្គីភាព ជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្តភាព ការចែករំលែក ការផ្លាស់ប្តូរប្រាស្រ័យវប្បធម៌ សិល្បៈ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងសហព័ន្ធរុស្ស៊ី។

leftcenterrightdel
ការសម្តែង​មួយ​ក្នុង​កម្មវិធី

កម្មវិធីនេះបានបញ្ចប់ដោយការសម្តែងចម្រៀងរួមគ្នាដោយសិល្បករមកពីប្រទេសទាំងពីរតាមរយៈបទចម្រៀងពីរដ៏ល្បីល្បាញគឺ "ទង់ជាតិមាតុភូមិរបស់ខ្ញុំ" និង "កងកម្លាំងការពារជាតិ" ដែលបញ្ជាក់ពីចំណងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

បកប្រែដោយ Duy Hoan