នៅថ្ងៃទី៤ ខែមីនា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ  បានទទួលជួបជាមួយលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយប្រធានតុលាការកំពូលម៉ុងហ្គោលី

លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចរចារវាងប្រធានតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅព្រឹកនេះ ដែលក្នុងនោះភាគីទាំងពីរបានឯកភាពលើខ្លឹមសារមួយចំនួនទាក់ទងនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាផែនការសហប្រតិបត្តិការនាពេលខាងមុខ ហើយបានគាំទ្រស្ថាប័នតុលាការនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ធានាបាននូវលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តុលាការកំពូលនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកតុលាការ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកតុលាការដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ២០២៥ ដូចជា៖ ការបណ្តុះបណ្តាលមន្ត្រី ការចែករំលែកបទពិសោធន៍ក្នុងជំនួយផ្នែកច្បាប់ទៅវិញទៅមក និងការគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធតុលាការទំនើប។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី

ចំពោះ លោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលីបានសម្តែងទំនុកចិត្តថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយកិច្ចសហប្រតិបត្តិការផ្នែកតុលាការក្លាយជាសសរស្តម្ភដ៏សំខាន់មួយ។

បកប្រែដោយ Duy Hoan