មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យផ្លូវដែកនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនពីរខ្ទង់ តាមនោះ បង្កើតការងារធ្វើ បង្កើតសន្ទុះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនឹងនោះ ជួយកាត់បន្ថយថ្លៃដើម logistic បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាម ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងធំៗ។ អាស្រ័យហេតុនោះ ពង្រីកបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច បង្កើតការងារធ្វើ និងមុខរបរចិញ្ជឹមជីវិតសម្រាប់ប្រជាជន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ផ្តល់មតិយោបល់លើខ្សែរថភ្លើង Lao Cai - ហាណូយ - Hai Phong ទាក់ទងនឹងការអនុវត្តការវិនិយោគសម្រាប់គម្រោងសមាសភាគទី ១ ការរៀបចំរបាយការណ៍ស្រាវជ្រាវលទ្ធភាពសម្រាប់គម្រោងសមាសភាគទី ២ វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ផ្លូវដែក និងការសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ព្រំដែន ការផ្ដល់សំណង និងគាំទ្រការតាំងទីលំនៅថ្មីសម្រាប់ប្រជាជន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់ការអនុវត្តគម្រោងផ្លូវដែកទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ខ្សែរថភ្លើងពីអាកាសយានដ្ឋាន Gia Binh ទៅខេត្ត Quang Ninh; ខ្សែរថភ្លើងហាណូយ - Lang Son... បន្តដោះស្រាយឧបសគ្គ និងពន្លឿនវឌ្ឍនភាពនៃគម្រោង និងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក៕

បកប្រែដោយ Huyen Trang