នៅក្នុងជំនួបធ្វើការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Da Nang ប្រកាន់ខ្ជាប់ និងអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស; សេចក្តីសម្រេច និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍតំបន់; សេចក្តីសម្រេចនៃមហាសន្និបាតរបស់គណៈកម្មាធិការបក្សទីក្រុង Da Nang អាណត្តិ ២០២៦-២០៣១; ផ្តោតលើការអនុវត្តផែនការទីក្រុងដំណាក់កាល ២០២១-២០៣០ ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ បន្ទាប់ពីការកែតម្រូវ និងផែនការផ្សេងទៀតដែលមានចក្ខុវិស័យ ១០០ ឆ្នាំ និងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ និងព្រមៗគ្នា ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច (GRDP) ១១% ឬច្រើនជាងនេះនៅឆ្នាំនេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងជំនួបធ្វើការ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើថានាពេលខាងមុខ ទីក្រុង Da Nang ផ្តោតលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang; កែលម្អបន្ថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច; អនុវត្តគោលនយោបាយសុខុមាលភាពសង្គមប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកមានគុណូបការៈ ប្រជាជននៅតំបន់ដាច់ស្រយាល និងក្រុមងាយរងគ្រោះ បន្តរក្សាសន្តិសុខនយោបាយ និងធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសនៅតំបន់ព្រំដែន កោះ និងតំបន់ដាច់ស្រយាល និងធ្វើការងារជនជាតិ និងសាសនាឲ្យបានល្អ៕

បកប្រែដោយ Huyen Trang