ចូលរួមក្នុងជំនួបរួមមាន លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ។

មានប្រសាសន៍នៅក្នុងជំនួប លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស មកកាន់ប្រទេសកម្ពុជា និងជាសហអធិបតីនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី ៦ ខែកុម្ភៈ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ និងជំរុញបន្ថែមទៀតនូវទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ដោយអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ និងទូលំទូលាយដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស បានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមួយនឹងការរួមចំណែកយ៉ាងធំធេងរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំ និងវិបុលភាព ដោយសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ហើយតួនាទី និងកិត្យានុភាពរបស់ខ្លួនកាន់តែកើនឡើងនៅក្នុងតំបន់ និងលើពិភពលោក។

រីឯលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យលើគ្រប់វិស័យ ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់លោក To Lam អគ្គលេខាបក្ស។

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើបំណងចង់ឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធានាការអនុវត្តទិសដៅយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាព អនុវត្តព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា អភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្វាគមន៍ចំពោះការពន្លឿនដំណើរការនៃការចរចា សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោក និងការរៀបចំកិច្ចព្រមព្រៀងថ្មីស្តីពីបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងព្រំដែនគោក ដើម្បីជំនួសកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងព្រំដែនឆ្នាំ ១៩៨៣ នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang