នៅថ្ងៃទី១១ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា គណៈប្រតិភូខេត្ត Lam Dong សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងភ្នាក់ងារដៃគូក្នុងស្រុក បានរៀបចំសន្និសីទជម្រុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគមួយនៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មជាង ១០០ មកពីខេត្ត Lam Dong អង្គភាពអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា និងអង្គភាពអាជីវកម្មកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ្ធ

ក្នុងនាមគណៈប្រតិភូខេត្ត Lam Dong លោក Bui Thang  អនុលេខាគណៈកម្មាធិការបក្សខេត្ត បានសង្កត់ធ្ងន់ថា ដោយផ្អែ កលើទំនាក់ទំនងជិតស្និទ្ធ និងរឹងមាំរវាងប្រទេសទាំងពីរ ខេត្ត Lam Dong មានបំណងចង់បង្កើតស្ពានសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពច្រើនជាងមុនរវាងអង្គភាពអាជីវកម្មនៅក្នុងខេត្ត Lam Dong និងអង្គភាពអាជីវកម្មកម្ពុជា ដោយបើកទ្វារ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងអង្គភាពអាជីវកម្មនៅភាគីទាំងពីរ  រួមគ្នាពង្រីកទីផ្សារ ដោយផ្អែកលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព។

ខេត្ត Lam Dong បានកំណត់ការលើកកម្ពស់ និងពង្រីកច្ចសហប្រតិបត្តិការអន្តរជាតិជាជំហានដ៏សំខាន់ ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍ។ ដោយផ្អែកលើព័ត៌មានដែលប្រមូលបាន ថ្នាក់ដឹកនាំខេត្តបានឃើញថា មានសក្តានុពល និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងអង្គភាពអាជីវកម្មនៅក្នុងខេត្ត Lam Dong ប្រទេសវៀតណាម និងអង្គភាពអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ សន្និសីទនេះគឺជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំខេត្ត និងអង្គភាពអាជីវកម្មក្នុងការស្តាប់ទិសដៅអភិវឌ្ឍន៍ និងការផ្តល់យោបល់ពីភាគីទាំងពីរ ដោយបើកទ្វារកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

leftcenterrightdel
អង្គភាពអាជីវកម្ម​តភ្ជាប់ទំនាក់ទំនង និង​ស្វែងយល់​អំពិ​ផលិតផលក្នុង​ព្រឹត្តិការណ៍​​

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះការបន្តពង្រឹងទំនាក់ទំនងរវាងអង្គភាពអាជីវកម្មវៀតណាម និងកម្ពុជា ដោយស្វែងរកឱកាសសហប្រតិបត្តិការក្នុងស្មារតីឈ្នះ-ឈ្នះ ជាពិសេសនៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិដ៏ស្មុគស្មាញ។

ដោយកត់សម្គាល់ថា វិស័យទេសចរណ៍នៅតែត្រូវបាន រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ចាត់ទុកថាជាវិស័យយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចកម្ពុជានោះ លោក ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើឱ្យភាគីទាំងពីរសិក្សាពីវិធីដើម្បីធ្វើឱ្យការធ្វើដំណើររបស់ប្រជាជនកាន់តែងាយស្រួល និងពន្លឿនការរៀបចំជើងហោះហើរត្រង់រវាងខេត្ត Lam Dong និងទីក្រុងធំៗរបស់កម្ពុជាដូចជា ភ្នំពេញ និងសៀមរាប។ លោក ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានស្នើឱ្យភាគីទាំងពីរ រួមគ្នាផលិតផលិតផលផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា និងវៀតណាមក្នុងដំណើរកម្សាន្តតែមួយ។

បកប្រែដោយ Thanh Cong