ពិធីសំណេះសំណាលជាមួយប្រជាជនវៀតណាមដែលស្រឡាញ់ប្រទេស និងប្រជាជនស្លូវ៉ាគី
កប.អនឡាញ - នៅល្ងាចថ្ងៃទី១២ ខែមេសា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-ស្លូវ៉ាគី បានរៀបចំពិធីសំណេះសំណាលរវាងគណៈប្រតិភូរដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវ៉ាគី និងតំណាងសហគមន៍វៀតណាមដែលស្រឡាញ់ប្រទេស និងប្រជាជនស្លូវ៉ាគី។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Robert Fico នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី និងគណៈប្រតិភូរដ្ឋាភិបាលនៃសាធារណរដ្ឋស្លូវ៉ាគី មកកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា។
ពិធីសំណេះសំណាលធ្វើឡើងក្នុងបរិយាកាសកក់ក្តៅ និងរួសរាយរាក់ទាក់។ ប្រតិភូជាអ្នកដែលបានសិក្សានៅប្រទេសស្លូវ៉ាគីបានចែករំលែក និងរំលឹកឡើងវិញអំពីអនុស្សវរីយ៍នៅក្នុងប្រទេសស្លូវ៉ាគី។
    |
 |
|
លោក Le Quang Hung ប្រធានសមាមមិត្តភាពវៀតណាម-ស្លូវ៉ាគី ប្រគល់អំណោយជូនលោក Juraj Blanár រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប |
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Le Quang Hung ប្រធានសមាមមិត្តភាពវៀតណាម-ស្លូវ៉ាគី បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាង ៧៥ ឆ្នាំរវាងវៀតណាម និងប្រទេសឆេកូស្លូវ៉ាគី កាលពីមុន ដែលឥឡូវជាស្លូវ៉ាគី។ ប្រជាជនវៀតណាមនឹងមិនភ្លេចជំនួយដ៏ស្មោះស្ម័គ្រ ព្រមទាំងការគាំទ្រដ៏មានតម្លៃ ទាំងសម្ភារៈ និងស្មារតី ដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសឆេកូស្លូវ៉ាគីកាលពីមុន ដែលឥឡូវជាស្លូវ៉ាគី បានផ្តល់ជូនវៀតណាមក្នុងអំឡុងពេលដ៏លំបាកនៃការតស៊ូដើម្បីឯករាជ្យជាតិ និងការកសាងប្រទេសជាតិ។
ដោយចែករំលែកព័ត៌មានមួយចំនួនអំពីសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម-ស្លូវ៉ាគី លោក Le Quang Hung បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ សមាគមមិត្តភាពវៀតណាម-ស្លូវ៉ាគី បានរៀបចំសកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកដល់ការពង្រឹងមិត្តភាពរវាងវៀតណាម និងស្លូវ៉ាគី។
ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងជាក់ស្តែងថែមទៀត លោក Le Quang Hung បានស្នើសុំឱ្យរដ្ឋាភិបាលស្លូវ៉ាគី និងស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅរកការបង្កើតសមាគមមិត្តភាពជាមួយវៀតណាមរបស់ស្លូវ៉ាគី៕
បកប្រែដោយ Duy Hoan