លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអបអរសាទរជូនចំពោះលោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំងមន្រ្តី បុគ្គលិក និងក្រុមគ្រួសារទាំងអស់នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។ លោកបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលលើគ្រប់វិស័យទាំងអស់ដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលថ្មីៗនេះ និងបានសម្តែងទំនុកចិត្តថាព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំ និងរីកចម្រើន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនៃស្ថាប័នតំណាងវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អញ្ជើញមកជូនឆ្មាំថ្មីនៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងសកម្មនៅក្នុងវេទិកាពហុភាគី ជាពិសេសរវាងស្ថានបេសសកម្មទាំងពីរនៅទីក្រុងញូវយ៉ក។

លោកឯកអគ្គរាជទូត កែវ ឈា បានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែងរវាងកម្ពុជា និងវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានសម្តែងទំនុកចិត្តថា ទំនាក់ទំនងទ្វេភាគីនឹងបន្តពង្រឹងបន្ថែមទៀត ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូត កែវ ឈាបានឯកភាពថានឹងបន្តសម្របសម្រួលដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉កនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong