លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយសម្តេចប៉ាប Leo XIV នៅបុរីវ៉ាទីកង់
កប.អនឡាញ - លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសម្តែងក្តីសង្ឃឹមថា សម្តេចប៉ាប និងបុរីវ៉ាទីកង់នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយមានគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលនៃការអភិវឌ្ឍថ្មី។