leftcenterrightdel
រដ្ឋសភាបញ្ចប់របៀបវារៈសម្រាប់ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ (រូបថត៖ vnanet.vn)

គួរ​ឲ្យ​កត់សម្គាត់ថា រដ្ឋសភាបានបោះឆ្នោតជ្រើសតាំង​លោក Tran Thanh Man ប្រធានរដ្ឋសភានីតិកាលទី ១៥ ឲ្យ​បន្តកាន់​តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៦; លោក To Lam អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តវៀតណាម ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; និងលោក Le Minh Hung ​ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ត្រូវបានជ្រើស​តាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

ដំណាក់កាលទី ២ នៃសម័យ​ប្រជុំលើកទី១ រដ្ឋសភានីតិកាលទី ១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា៕

តាម vovworld.vn