ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ជូនពរឆ្នាំថ្មីប្រពៃណីជាតិឡាវ
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ (ពុទ្ធសករាជ ២៥៦៩) នៅថ្ងៃទី១១ ខែមេសា គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Ho បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាផិបាល បុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅកូរ៉េខាងត្បូង។
    |
 |
|
លោកឯកអគ្គរដ្ឋទូត Vu Ho ជូនពរឆ្នាំថ្មី ជូនចំពោះលោកស្រីឯកអគ្គរដ្ឋទូត កៃម៉ានី អូរ៉ាប៊ន |
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត បានជូនពរឆ្នាំថ្មីជូនចំពោះលោកស្រីឯកអគ្គរដ្ឋទូត កៃម៉ានី អូរ៉ាប៊ន និងកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតឡាវប្រចាំនៅកូរ៉េខាងត្បូង និងបានសម្តែងនូវសេចក្តីរីករាយនៅពេលដែលបានចែករំលែកបរិយាកាសពិសេសនៃការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ។ យោងតាមលោកឯកអគ្គរដ្ឋទូត Vu Ho ពិធីបុណ្យចូលឆ្នាំថ្មីមិនត្រឹមតែជាពិធីបុណ្យមួយដ៏សំខាន់សម្រាប់ប្រជាជនឡាវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងឡាវផងដែរ។
លោកឯកអគ្គរដ្ឋទូត Vu Ho បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ប្រទេស និងប្រជាជនឡាវនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយសម្រេចបាននូវសមិទ្ធផលកាន់តែច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងពេលជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានសម្តែងការជឿជាក់ថា ចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ នឹងបន្តពង្រឹង និងអភិវឌ្ឍកាន់តែស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
លោកស្រីឯកអគ្គរដ្ឋទូតឡាវ កៃម៉ានី អូរ៉ាប៊ន បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការជូនពរដ៏មានអត្ថន័យពីស្ថានទូតវៀតណាម ហើយបានអះអាងថា លោកស្រីនឹងបន្តសហការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងឡាវ-វៀតណាមកាន់តែរីកចម្រើនបន្ថែមទៀត។
បកប្រែដោយ Duy Hoan