វៀតណាមនិងសហព័ន្ធរុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដែលមានសក្តានុពលជាច្រើន
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Viktor Zolotov នាយកឆ្មាំជាតិសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនជំនួប ផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍ ដើម្បីសហការប្រកបដោយប្រសិទ្ធភាព បម្រើបុព្វហេតុនៃការកសាង ការពារនិងអភិវឌ្ឍប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមតែងតែស្វាគមន៍ និងលើកទឹកចិត្តភាគីទាំងពីរឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានសក្តានុពល និងទស្សនវិស័យដែលភាគីទាំងពីរមានតម្រូវការនិងប្រៀបខ្លាំង ស្របតាមទិសដៅ និងអាទិភាពនៃការអភិវឌ្ឍក្នុងដំណាក់កាលថ្មី។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោក Viktor Zolotov នាយកឆ្មាំជាតិសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn) |
លោក Viktor Zolotov បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងអបអរសាទររបស់លោកប្រធានាធិបតី Vladimir Putin និងថ្នាក់ដឹកនាំរុស្ស៊ីជូនចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះភាពជោគជ័យនៃមហាសន្និបាតបក្សលើកទី១៤ និងបោះឆ្នោតរដ្ឋសភានីតិកាលទី១៦។
ភាគីទាំងពីរបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី កំពុងត្រូវបានអនុវត្តលើវិស័យជាច្រើន ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខនៃប្រទេសទាំងពីរតែងតែជាមជ្ឈភាព សសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្ដិសុខនិយាយរួម និងរវាងក្រសួងនគរបាលវៀតណាម និងកងកម្លាំងឆ្មាំជាតិរុស្ស៊ីនិយាយដោយឡែក។
ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រស្ថាប័នទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងវិស័យនានាដូចជា ចែករំលែកបទពិសោធន៍ ហ្វឹកហ្វឺន បណ្តុះបណ្តាលលើការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រឆាំងភេរវកម្ម និងការពារសំណង់សំខាន់ៗ។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើកម្មវិធីសកម្មភាពរួមដំណាក់កាល ២០២៦-២០២៨ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ហើយចាត់ទុកថា នេះជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី៕
បកប្រែដោយ Thanh Cong