ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Truong Thien To បានស្នើឲ្យគណៈកម្មាធិការបក្ស មេបញ្ជាការ ស្ថាប័ននយោបាយ និងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តដឹកនាំ និងជម្រុញការឃោសនា ការអប់រំសម្រាប់កម្មាភិបាល យុទ្ធជនយល់អំពីតួនាទី និងសារៈសំខាន់ដ៏អស្ចារ្យនៃសៀវភៅ វប្បធម៌អាន និងការងារបណ្ណាល័យ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការសាងសង់ប្រព័ន្ធបណ្ណាល័យ និងបន្ទប់អាន ផ្តោតលើការលើកកម្ពស់គុណភាពនៃកម្មាភិបាលបណ្ណាល័យ។

leftcenterrightdel
ប្រតិភូស្វែងយល់អំពីផលិតផល និងដំណោះស្រាយបណ្ណាល័យឌីជីថល និងបណ្ណាល័យឆ្លាតវៃ

ការប្រឡងអ្នកការទូតវប្បធម៌អានឆ្នាំ ២០២៦ ត្រូវបានបំផុសនៅក្នុងវិទ្យាស្ថាន និងសាលារៀនក្នុងកងទ័ព រួមចំណែកដល់ការផ្សព្វផ្សាយការចលនាអាន លើកកម្ពស់ស្មារតីសិក្សា ស្រាវជ្រាវ សម្រាប់កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម  និងយុទ្ធជន។ ទន្ទឹមនឹងនោះ បណ្ណាល័យកងទ័ពនឹងរៀបចំការតាំងពិព័រណ៍សៀវភៅ និងកាសែតក្រោមប្រធានបទ "សៀវភៅ និងចំណេះដឹង - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវប្បធម៌ និងតម្លៃរបស់មនុស្សវៀតណាម"។ ពិព័រណ៍នេះនឹងបង្ហាញឯកសារជាង ១០០០ ដើម្បីលើកកម្ពស់តួនាទីនៃសៀវភៅក្នុងការកសាងមនុស្ស និងការអភិវឌ្ឍសង្គមសិក្សា។ ពិព័រណ៍នេះក៏បង្ហាញពីផលិតផល និងដំណោះស្រាយបណ្ណាល័យឌីជីថល  បណ្ណាល័យឆ្លាតវៃរបស់បណ្ណាល័យកងទ័ពនិងដៃគូ។ ពិព័រណ៍នេះប្រព្រឹត្តទៅដល់ថ្ងៃទី ២២ ខែឧសភា៕

បកប្រែដោយ Thuy Anh