តំណាងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Son La បានជូនពរដល់កម្មាភិបាល យុទ្ធជន និងប្រជាជនខេត្ត Houaphanh ឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ។ ក្នុងឱកាសនេះ គណៈប្រតិភូក៏បានផ្តល់អំណោយដ៏មានអត្ថន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែក និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ។

leftcenterrightdel
គណៈប្រតិភូនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Son La ផ្តល់អំណោយដល់គណៈបញ្ជាការយោធាខេត្ត Houaphanh

នៅក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន បន្តជំរុញការសម្របសម្រួលក្នុងការយាមល្បាតទ្វេភាគី ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន និងអន្តោប្រវេសន៍ខុសច្បាប់។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួល បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន រួមចំណែកដល់ការកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Son La ក៏បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពការពារព្រំដែននៅប្រទេសឡាវនៅម្ខាងទៀត៕

បកប្រែដោយ Huyen Trang