ថ្នាក់ដឹកនាំនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Can Tho ទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់វត្តខ្មែរនានា
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានចាត់តាំងគណៈប្រតិភូទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់វត្តខ្មែរនានានៅតាមព្រំដែនសមុទ្រនៃទីក្រុង។
នៅទីតាំងនីមួយៗ គណៈប្រតិភូបានជម្រាបជូនអ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាព អំពីស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន សមិទ្ធផលលេចធ្លោក្នុងការគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងរយៈពេលកន្លងមក ក៏ដូចជាគោលការណ៍ និងដំណោះស្រាយសំខាន់ៗ នាពេលខាងមុខ ព្រមទាំងសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ ផលិតកម្ម ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់បងប្អូនខ្មែរ។
    |
 |
|
គណៈប្រតិភូនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Can Tho សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់វត្តខ្មែរនានានៅតាមព្រំដែនសមុទ្រនៃទីក្រុង |
ថ្នាក់ដឹកនាំនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Can Tho បានលើកសរសើរចំពោះការរួមចំណែករបស់ព្រះសង្ឃ គណៈអភិបាលនៃវត្តនានា និងអ្នកមានកិត្យានុភាពក្នុងការផ្សព្វផ្សាយ ឃោសនា និងចលនាព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនឱ្យចូលរួមយ៉ាងសកម្មជាមួយកងទ័ពការពារព្រំដែនក្នុងការគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខព្រំដែនសមុទ្ររបស់ទីក្រុង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៦ តាងនាមគណៈកម្មាធិការបក្ស និងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Can Tho ប្រធានគណៈប្រតិភូបានផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃគណៈអភិបាលនៃវត្តនានា អ្នកមានកិត្យានុភាព និងបងប្អូនជនជាតិខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏សប្បាយរីករាយ កក់ក្តៅ រួបរួម និងសុភមង្គល ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ អ្នកមុខអ្នកការសាសនា ព្រះសង្ឃ និងអ្នកមានកិត្យានុភាព នឹងបន្តពង្រីកតួនាទីស្នូល ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន ឃោសនា និងចលនាប្រជាជនឱ្យគោរពតាមគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងពួតដៃកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ៕
បកប្រែដោយ Huyen Trang