ព័ត៌មានទាន់ពេលនឹងនាំមកការឯកភាពគ្នានៅតំបន់ព្រំដែន
ព្រឹកមួយនៅច្រកទ្វារព្រំដែនអន្តរជាតិ Nam Can មនុស្សឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Nam Can ដ៏មមាញឹក មណ្ឌលព័ត៌មានអេឡិចត្រូនិកសាធារណៈលេចធ្លោដោយរូបភាព និងវីដេអូដ៏រស់រវើកដោយភាសាជាច្រើន។ ខ្លឹមសារដែលបានឆ្លុះបញ្ចាំងមិនត្រឹមតែជាបទប្បញ្ញត្តិចេញចូលប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងណែនាំអំពីវប្បធម៌ ទឹកដី និងសក្តានុពលនៃការអភិវឌ្ឍរបស់ខេត្ត Nghe An (វៀតណាម) ទៀតផង។
លោកវរសេនីយ៍ត្រី Ho Tho អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Nam Can កងទ័ពការពារព្រំដែនខេត្ត Nghe An ឲ្យដឹងថា “ពីមុន ការឃោសនាភាគច្រើនដោយការខិត្តប័ណ្ណ ផ្ទាំងប៉ាណូ ផ្ទាំងរូបភាព និងឧបករណ៍បំពងសម្លេង។ ឥឡូវនេះ មានប្រព័ន្ធអេឡិចត្រូនិក ព័ត៌មានកាន់តែងាយយល់ ដែលប្រជាជននិងអ្នកទេសចរចូលមើលបានលឿន និងមានប្រសិទ្ធភាព”។
    |
 |
|
ព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅមណ្ឌលផ្ដល់ព័ត៌មាននៅច្រកទ្វារអន្តរជាតិ Nam Can |
លោក Ha Ba Thai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Ngoi ឲ្យដឹងថា៖ ដោយមានកងទ័ពការពារព្រំដែនចុះមូលដ្ឋានជាប្រចាំ និយាយជាភាសានៃមូលដ្ឋាន និងយកឧទាហរណ៍ជាក់ស្តែង ដូច្នេះ ប្រជាជនងាយយល់និងងាយចាំណាស់។ អាស្រ័យហេតុនេះ ការគោរពបទប្បញ្ញត្តិព្រំដែនកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋជាច្រើនក៏បានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ រកឃើញនិងរាយការណ៍ទាន់ពេលអំពីការរំលោភបំពានច្បាប់។
តភ្ជាប់ព័ត៌មានការបរទេសជាមួយនឹងការទូតការពារព្រំដែន និងការទូតប្រជាជន
ក្នុងរយៈពេលកន្លងមកនេះ កងទ័ពការពារព្រំដែនខេត្ត Nghe An បានបង្កើនការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសផង និងសកម្មភាពការទូតការពារព្រំដែនផង ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសក្នុងបរិបទនៃការធ្វើសមាហរណកម្មដ៏ទូលំទូលាយ និងស៊ីជម្រៅ។
តាមរយៈការល្បាតទ្វេភាគី ការពិភាក្សា ជំនួបជាប្រចាំជាមួយកងកម្លាំងការពារព្រំដែនខេត្ដ Huaphanh, Xieng Khouang, Bolikhamxay មិនត្រឹមតែពិភាក្សាលើស្ថានភាព ការសហការគ្នាដើម្បីដោះស្រាយហេតុការណ៍កើតឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបណ្តាញទំនាក់ទំនងដ៏សំខាន់ ដែលរួមចំណែកដល់ការកសាងទំនុកចិត្ត និងបង្កើនការយោគយល់គ្នាទៅវិញទៅមកទៀតផង។
តាមរយៈគំរូចងមេត្រីភាពរវាងភូមិនៅសងខាងព្រំដែន និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច អប់រំ និងសុខាភិបាល ព័ត៌មានអំពីគោលមាគ៌ា គោលនយោបាយរបស់បក្សទាំងពីរ រដ្ឋទាំងពីរត្រូវបានឃោសនាជាប្រចាំ។
    |
 |
|
គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An សហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត Bolikhamxay ប្រទេសឡាវធ្វើការល្បាតរួមគ្នា |
លោកវរសេនីយ៍ទោ Hoang The Ngoc មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន My Ly កងទ័ពការពារព្រំដែនខេត្ត Nghe An ឲ្យដឹងថា៖ នៅពេលដែលមានទំនុកចិត្ត ការផ្លាស់ប្តូរព័ត៌មាននឹងមានអំណោយផល។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរសហការយ៉ាងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារព្រំដែន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែន។
លើសពីនេះ ការជួយគាំទ្រសម្រាប់ភាគីឡាវ ជាពិសេសកម្មវិធីឧបត្ថម្ភសិស្សឡាវដែលមានស្ថានភាពលំបាកមិនត្រឹមតែមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកនៃសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ ដែលរួមចំណែកដល់ការពង្រឹង "ឆន្ទះនិងកម្លាំងរួមរបស់ប្រជាជាតិទាំងមូល" នៅតំបន់ព្រំដែន។
ក្នុងស្ថានភាពព័ត៌មានបច្ចុប្បន្ន កម្លាំងអរិភាពកំពុងបង្កើនការបំផ្លិចបំផ្លាញដោយប្រើប្រាស់វិធីសាស្រ្តទំនើបៗជាច្រើន ជាពិសេសនៅលំហអ៊ីនធឺណិត។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ កងទ័ពការពារព្រំដែនខេត្ត បានក្ដាប់ជាប់នូវស្ថានការណ៍ ដោយរកឃើញ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងបំភ្លៃកាពិត។
លោកវរសេនីយ៍ឯក Tran Quang Trung ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An បានសង្កត់ធ្ងន់ថា៖ "ព័ត៌មានការបរទេសត្រូវតែឈានទៅមុខមួយជំហាន ដោយឃោសនាតម្រង់ទិសផង និងប្រយុទ្ធប្រឆាំងផង។ នេះជាតម្រូវការចាំបាច់ដើម្បីការពារសតិអារម្មណ៍របស់បក្ស និងរក្សាស្ថិរភាពនយោបាយនៅតំបន់ព្រំដែន"។
ជាមួយគ្នានេះ ការសម្របសម្រួលជាមួយទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវបានជំរុញយ៉ាងខ្លាំង ដោយបង្កើត "រណសិរ្សព័ត៌មាន" យ៉ាងទូលំទូលាយ។ វីដេអូនិងអត្ថបទជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិតនៅតំបន់ព្រំដែន និងតួនាទីរបស់កម្លាំងការពារព្រំដែនបានរួមចំណែកដល់ការតម្រង់ទិសមតិសាធារណៈ និងផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់វៀតណាម និងប្រជាជនវៀតណាម។
សមិទ្ធផលដែលកងទ័ពការពារព្រំដែនខេត្តដែលសម្រេចបានក្នុងការផ្ដល់ព័ត៌មានអំពីកិច្ចការបរទេសក្នុងរយៈពេលកន្លងមកបានបញ្ជាក់ថា៖ នៅពេលដែលព័ត៌មានត្រូវបានតម្រង់ទិសយ៉ាងត្រឹមត្រូវ និងនៅពេលដែល "គោលការណ៍របស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន" រួមបញ្ចូលគ្នាគឺតំបន់ព្រំដែនមិនត្រឹមតែរក្សាបានសន្ដិសុខប៉ុណ្ណោះទេ ថែមទាំងបង្កើនការជឿទុកចិត្ត ក្លាយជាបរិយាកាសសន្តិភាព មិត្តភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Pham Diep