និទាឃរដូវនៅតំបន់ព្រំដែន - សម្រស់នៃកងទ័ពការពារព្រំដែន
កប.អនឡាញ - ឲ្យតែបុណ្យចូលឆ្នាំថ្មីតេត និទាឃរដូវមកដល់តំបន់ព្រំដែននៅទូទាំងប្រទេសម្តងៗ គឺស្មារតីសាមគ្គីរវាងកងទ័ព និងប្រជាជនកាន់តែត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈសកម្មភាពប្រាស្រ័យគ្នាជាច្រើន។
ឆ្នាំនេះគឺជាឆ្នាំលើកទី ៩ ដែលកម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ត្រូវបានអនុវត្តដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន។ ចាប់តាំងពីការរៀបចំលើកដំបូងនៅឆ្នាំ ២០១៦ កម្មវិធីនេះបានក្លាយជាសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែង និងមានប្រសិទ្ធភាពបំផុតមួយរបស់កងទ័ពការពារព្រំដែន ក្នុងគោលបំណងរៀបចំបុណ្យចូលឆ្នាំថ្មីតេតសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល ដោយនាំមកនូវសេចក្តីរីករាយ និងរំភើបដល់បណ្តាជនជាតិនៅតំបន់ព្រំដែន សមុទ្រ និងកោះ។
    |
 |
|
រាត្រី Gala នៃកម្មវិធីនិទាឃរដូវនៅតំបន់ព្រំដែនកក់ក្តៅរវាងកងទ័ពនិងប្រជាជន |
មុនពេលចាប់ផ្តើមជាផ្លូវការនូវកម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ឆ្នាំ២០២៦ កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនរាប់ពាន់នាក់បានប្រណាំងប្រជែងនឹងពេលវេលាដើម្បីបញ្ចប់ "យុទ្ធនាការ Quang Trung" ដើម្បីធានាថាប្រជាជនមានលំនៅដ្ឋានសុវត្ថិភាពមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។ ដោយចូលរួមក្នុងយុទ្ធនាការនេះក្នុងស្មារតី "ក្លាហាន ម៉ឺងម៉ាត់ និងរហ័សរហួន" កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែន បានបង្ហាញពីឫទ្ធានុភាពខាងនយោបាយ គុណសម្បត្តិ មនុស្សធម៌ និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។ លោកឧត្តមសេនីយ៍ទោ Nguyen Anh Tuan ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនបានបញ្ជាក់ថា "ក្នុងកាលៈទេសៈណាក៏ដោយ ដោយមានមនោសញ្ចេតនា ការទទួលខុសត្រូវ និងការដឹងគុណចំពោះប្រជាជន ជាពិសេសបណ្តាជនជាតិនៅតាមតំបន់ព្រំដែន សមុទ្រ និងកោះ... កងទ័ពលោក អ៊ំហូ នឹងនៅទីនោះជានិច្ច"។
ដើម្បីរៀបចំកម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ឆ្នាំ២០២៦ នៅក្នុងខេត្ត និងទីក្រុងចំនួន ៣០ នៅតាមតំបន់ព្រំដែន សមុទ្រ និងកោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានដឹកនាំអង្គភាពនានាត្រៀមរៀបចំឲ្យបានល្អ ដោយចាត់បញ្ជូនក្រុមការងាររាប់ពាន់ក្រុមទៅកាន់តំបន់នានា ដើម្បីសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបុណ្យចុលឆ្នាំថ្មីតេត ពិធីបុណ្យនិទាឃរដូវ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមភូមិព្រំដែន និងកោះ។ បច្ចុប្បន្ននេះ កងកម្លាំងទាំងមូលបានផ្តល់អំណោយជាង ១០,០០០ អាហារូបករណ៍ "ជួយកុមារទៅសាលារៀន" ចំនួន ៣,០០០ គោពូជចំនួន ៥០០ ក្បាល ផ្ទះ "ជម្រកព្រំដែន" ចំនួន ២០០ ខ្នង និងរៀបចំការពិនិត្យសុខភាព និងការព្យាបាលជូនប្រជាជនចំនួន ១៥,០០០ នាក់។ល។ ជាពិសេស កម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" (ថ្នាក់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន) នៅក្នុងឃុំ Huong Xuan ខេត្ត Ha Tinh ដែលរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh និងអង្គភាពផ្សេងទៀត ប្រកបដោយជាក់ស្តែង និងមានអត្ថន័យ ជាមួយទឹកប្រាក់សរុបរាប់សិបពាន់លានដុង សម្រាប់សកម្មភាពទាំងនេះ។
លោកស្រី Phan Thi Huong អ្នកឃុំ Huong Xuan បានចែករំលែកដោយរីករាយថា៖ «ប្រជាជននៅទីនេះបានប្រឈមមុខនឹងការលំបាកជាច្រើន ដូច្នេះយើងពិតជារីករាយណាស់ដែលទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសកងទ័ពការពារព្រំដែន! នេះជាការលើកទឹកចិត្តសម្រាប់យើងខ្ញុំជំនះពុះពារការលំបាក និងរួមជាមួយកងទ័ពការពារព្រំដែន បំពេញបេសកកម្ម»។
ក្នុងអំឡុងពេលនៃកម្មវិធីសិល្បៈនយោបាយពិសេស "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" ឆ្នាំ ២០២៦ បរិយាកាសនៃសាមគ្គីភាពបានគ្របដណ្តប់លើជ្រលងភ្នំតំបន់ព្រំដែន។ នៅក្នុងគ្រាដ៏រំជួលចិត្តមួយ លោក Le Minh Hung សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការចាត់តាំងរបស់គណៈកម្មាធិការមជ្ឈិមបក្ស បានបញ្ជាក់ថា កម្មវិធី "និទាឃរដូវតាមតំបន់ព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" មិនត្រឹមតែជាអំណោយដ៏មានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃសាមគ្គីភាពរវាងកងទ័ព និងប្រជាជន នៃសីលធម៌ "ស្រឡាញ់អ្នកដទៃដូចខ្លួនឯង" និងចរិតដ៏ល្អរបស់កងទ័ពលោក អ៊ំហូ នៅក្នុងយុគសម័យថ្មី ដោយហេតុនោះ លើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យព្រំដែនមិនត្រឹមតែជាជួរមុខការពារមាតុភូមិប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយសេចក្តីស្រឡាញ់ ទំនុកចិត្ត និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍទៀតផង"។
និទាឃរដូវនៅតំបន់ព្រំដែន - និទាឃរដូវរបស់កងទ័ពការពារព្រំដែន បានមកដល់សម្រាប់ប្រជាជន ដោយនាំមកនូវអំណោយសាមញ្ញៗដែលបង្ហាញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋ កងទ័ព និងស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ និងរបស់កងទ័ពការពារព្រំដែន ដែលផ្ញើទៅកាន់គ្រប់ភូមិ និងគ្រប់ផ្ទះ ដើម្បីឱ្យប្រជាជននៅតាមតំបន់ព្រំដែនគ្រប់រូបទទួលអំណរបុណ្យចូលឆ្នាំថ្មីតេតដ៏កក់ក្តៅ វិបុលភាព និងរីករាយ៕
បកប្រែដោយ Huyen Trang