ឱកាសសម្រាប់សិស្សានុសិស្សក្នុងការធ្វើសមាហរណកម្មទៅក្នុងការអប់រំ STEM អន្តរជាតិ
កប.អនឡាញ - នៅប្រទេសវៀតណាម FIRST LEGO LEAGUE គឺជាផ្នែកមួយ នៃប្រព័ន្ធប្រកួត ROBOTACON ដែលជួយឱ្យកុមារមានភាពសប្បាយរីករាយ និងច្នៃប្រឌិត ខណៈពេលដែលអភិវឌ្ឍជំនាញទន់ និងចំណេះដឹង STEM។
នៅរសៀលថ្ងៃទី ២២ ខែមីនា នៅទីក្រុង Hai Phong មន្ទីការបរទេស Hai Phong សហការជាមួយស្ថានទូតដាណឺម៉ាកប្រចាំប្រទេសវៀតណាម និងអង្គភាពពាក់ព័ន្ធ បានរៀបចំពិធីប្រគល់រង្វាន់ ROBOTACON FIRST LEGO League 2026 សម្រាប់ក្រុមមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងតំបន់។
    |
 |
|
ទីក្រុង Hai Phong ប្រគល់រង្វាន់ ROBOTACON FIRST LEGO League 2026 (រូបថត៖ Minh Thu/TTXVN) |
បន្ទាប់ពីការប្រកួត គណៈកម្មការរៀបចំបានប្រគល់រង្វាន់ជើងឯកចំនួនពីររួមជាមួយនឹងរង្វាន់លេខមួយ លេខពីរ លេខបី និងរង្វាន់លើកទឹកចិត្តដល់ក្រុមដែលចូលរួម។
ក្រុមដែលឈ្នះជើងឯកគឺសាលាបឋមសិក្សា Vo Thi Sau ក្នុងសង្កាត់ An Bien និង Vinschool Imperia នឹងតំណាងឱ្យប្រទេសវៀតណាមនៅក្នុងវគ្គផ្តាច់ព្រ័ត្រអន្តរជាតិនៅប្រទេសចិន និងក្រិក។
នៅប្រទេសវៀតណាម ការប្រកួត FIRST LEGO LEAGUE គឺជាផ្នែកមួយនៃប្រព័ន្ធប្រកួតប្រជែង ROBOTACON ដែលជួយឱ្យកុមារមានភាពសប្បាយរីករាយ និងមានភាពច្នៃប្រឌិត ខណៈពេលដែលអភិវឌ្ឍជំនាញទន់ និងចំណេះដឹង STEM។
ការប្រកួត FIRST LEGO LEAGUE សម្រាប់សិស្សដែលមានអាយុពី ៤ ដល់ ១៦ ឆ្នាំ ត្រូវបានធ្វើឡើងទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៨។ ការប្រកួតនេះមានគោលបំណងជួយកុមារបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាតាមរយៈការប្រគួត STEM Robot ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញចាំចាច់របស់សិស្ស។ រហូតមកដល់បច្ចុប្បន្ន ការប្រកួតនេះបានទាក់ទាញអ្នកចូលរួមរាប់លាននាក់មកពីជាង ១១០ ប្រទេសនៅទូទាំងពិភពលោក។
បកប្រែដោយ Duy Hoan