សកម្មភាពជាច្រើនដើម្បីថែទាំជនក្រីក្រក្នុងអំឡុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (តេត) ឆ្នាំ ២០២៦ នៅតំបន់តាមព្រំដែននៃខេត្តតៃនិញកំពុងមមាញឹកជាមួយសកម្មភាពសង្គមកិច្ចជាច្រើនដ៏មានអត្ថន័យ ដូចជាការថែទាំ យកចិត្តទុកដាក់បុណ្យតេតសម្រាប់ប្រជាជន។ នៅក្នុងឃុំ Phuoc Chi ខេត្តតៃនិញ តាំងពីព្រឹកព្រលឹម ប្រជាជនបានប្រមូលផ្តុំគ្នានៅអគារវប្បធម៌កណ្តាលរបស់ឃុំ ជាកន្លែងដែលកម្មវិធី "រដូវផ្ការីកនៅតាមព្រំដែន ថែទាំប្រជាពលរដ្ឋក្នុងភូមិ" ត្រូវបានធ្វើឡើង។ មិនដូចពិធីបុណ្យតេតពីមុនៗទេ កម្មវិធីឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំជាង ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់របស់កងទ័ពការពារព្រំដែនខេត្តតៃនិញ ហើយត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក។ កម្មវិធីនេះរួមមានសកម្មភាពដែលមានអត្ថន័យជាច្រើនដូចជា៖ ការអុជធូបរំលឹកដល់គុណបំណាច់នៃវីរបុរស និងយុទ្ធជនពលី; ការផ្តល់អំណោយដល់គ្រួសារអ្នកទទួលរបបគោលនយោបាយ និងគ្រួសារក្រីក្រ; ការពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ; ផ្សារឥតគិតថ្លៃ; កាត់សក់ដោយឥតគិតថ្លៃ; រៀបចំល្បែងកំសាន្តប្រពៃណី; និងផ្សព្វផ្សាយអំពីច្បាប់ជាដើម។ លើសពីនេះ កម្មវិធីនេះក៏រួមបញ្ចូលសកម្មភាពដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរយៈពេលវែងរបស់ប្រជាជនតាមរយៈការគាំទ្រជីវភាពរស់នៅ និងអាហារូបករណ៍ក្រោមគំរូ "ជួយកុមារទៅសាលារៀន" និង "កូនចិញ្ចឹមនៃប៉ុស្តិ៍ការពារព្រំដែន"។

លោកវរសេនីយ៍ឯក Duong Van Duoc អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងជាប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តតៃនិញ បានចែករំលែកថា៖ "រាល់សកម្មភាពទាំងនេះត្រូវបានតម្រង់ទិសទៅរកប្រជាជនជាមួយនឹងស្មារតី “ប៉ុស្តិ៍គឺជាផ្ទះរបស់យើង ព្រំដែនគឺជាស្រុកកំណត់របស់យើង ហើយប្រជាជននៅតំបន់ព្រំដែនគឺជាបងប្អូនប្រុសស្រីរបស់យើង” ក្នុងបំណងប្រាថ្នាចង់ជួយប្រជាជនឱ្យមានបុណ្យតេតដ៏រីករាយ និងកក់ក្តៅជាងមុន"។ នេះជាការលើកទឹកចិត្តសម្រាប់ប្រជាជនឱ្យរីករាយនឹងរដូវផ្ការីក អបអរសាទរបុណ្យតេត និងរួបរួមជាមួយកងទ័ពដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែនយ៉ាងរឹងមាំ”។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្តតៃនិញ ប្រគល់អំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅខេត្តតៃនិញ

ដើម្បីធ្វើឱ្យព្រំដែនក្លាយជាកន្លែងនៃការជឿទុកចិត្ត និងក្តីស្រលាញ់

នៅតំបន់ព្រំដែននៃខេត្តតៃនិញនាពេលបច្ចុប្បន្ននេះ យើងបានមើលឃើញយ៉ាងច្បាស់នូវភាពរស់រវើក និងប្រសិទ្ធភាពនៃគំរូជាច្រើននៃការថែទាំ និងបង្កើតជីវភាពរស់នៅល្អៗសម្រាប់ប្រជាជននៅតំបន់ព្រំដែន។ នៅក្នុងឃុំ My Quy ខេត្តតៃនិញ គំរូ "ការផ្តល់ការគាំទ្រ និងការថែទាំមនុស្សចាស់" ដែលអនុវត្តដោយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន My Quy Tay បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។ អង្គភាពបានស្ទង់មតិ និងជ្រើសរើសមនុស្សចាស់ជរាចំនួនបីនាក់ដែលមានសុខភាពមិនល្អ គ្មានការគាំទ្រពីគ្រួសារ និងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជីវិតដើម្បីឧបត្ថម្ភ។ អ្នកស្រី Huynh Thi Non រស់នៅក្នុងភូមិ So Ro ឃុំ My Quy បាននិយាយទាំងអារម្មណ៍ថា "ដោយទទួលបានការយកចិត្តទុកដាក់ពីកងទ័ព យើងខ្ញុំទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអំណោយជាអង្ករ សម្ភារៈចាំបាច់ និងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥០០,០០០ ដុង យើងខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។

លោកវរសេនីយ៍ឯកបំរុង Pham Thanh Trung មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន My Quy Tay បានចែករំលែកបទពិសោធន៍ជួយឱ្យប៉ុស្តិ៍ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ថែរក្សាសន្តិភាព និងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព។ ប៉ុស្តិ៍តែងតែផ្តល់អាទិភាពដល់ប្រជាជន ដោយជឿជាក់ថា "ប្រជាជនគឺជាឬស្សគល់" ហើយបានអនុវត្តកម្មវិធី និងគំរូជាច្រើនដើម្បីជួយប្រជាជន ដូចជា "កម្មាភិបាល និងសមាជិកបក្សទទួលបន្ទុកគ្រួសារ" "អាសយដ្ឋានមួយក្នុងមួយសប្តាហ៍" "កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន" "ពាងអង្ករនៃក្តីមេត្តាធម៌" និង "សាមគ្គីភាពព្រំដែន"... តាមរយៈនោះប្រជាជនបានសហការយ៉ាងសកម្មក្នុងការថែរក្សាបង្គោលព្រំដែន រាយការណ៍អំពីឧក្រិដ្ឋកម្ម និងតែងតែផ្សារភ្ជាប់ជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនក្នុងសកម្មភាពទាំងអស់។

តាមរយៈគំរូ និងសកម្មភាពជាក់លាក់ទាំងនេះ កងទ័ពការពារព្រំដែនខេត្តតៃនិញ បានកសាងប្រព័ន្ធការពារព្រំដែនដោយប្រជាជនដ៏រឹងមាំមួយ ដែលរួមចំណែកដល់ការរក្សាសន្តិភាពនៅតាមព្រំដែនរបស់ប្រទេសជាតិ ដូច្នេះព្រំដែនមិនត្រឹមតែជាជួរមុខនៃសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាកន្លែងនៃការជឿទុកចិត្ត ពោរពេញទៅដោយមនោសញ្ចេតនាទឹកចិត្តមនុស្សធម៌ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យបដិវត្តន៍ថ្មី៕

បកប្រែដោយ Minh Trung