នៅក្នុងពិធីនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រព្រឹត្តឡើងក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាប្រទេសទាំងពីរ (១៩៩៦-២០២៦)។ ព្រឹត្តិការណ៍នេះបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងវៀតណាម-អៀរឡង់ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអៀរឡង់ ក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការជួបប្រស្រ័យរវាងប្រជាជន និងប្រជាជន។

leftcenterrightdel
កាត់ខ្សែបូបើកសម្ពោធស្ថានទូតវៀតណាមប្រចាំអៀរឡង់ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ក្នុងនាមក្រសួងការបរទេស និងពាណិជ្ជកម្មអៀរឡង់ លោក Neale Richmond រដ្ឋលេខាធិការបានអបអរសាទរស្ថានទូតវៀតណាមប្រចាំអៀរឡង់ ហើយសង្កត់ធ្ងន់ថា ការបើកសម្ពោធស្ថានទូតបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនៅឆ្នាំ ២០២៤ បង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងកាន់តែជិតស្និទ្ធ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នារបស់វៀតណាម និងអៀរឡង់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

* នៅថ្ងៃដដែលនោះ លោកស្រី Le Thi Thu Hang និងលោក Neale Richmond បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងប្រទេសទាំងពីរ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអៀរឡង់៕

បកប្រែដោយ Thuy Anh