លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារនៅប្រទេសវៀតណាមរបស់លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជា ដើម្បីអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងជនជាតិ និងសាសនាវៀតណាម និងក្រសួងធម្មការនិងសាសនាកម្ពុជាសម្រាប់រយៈពេលឆ្នាំ ២០២៦-២០៣០ ដែលទើបចុះហត្ថលេខានៅទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា និងជនជាតិរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងពេលជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ជាមួយលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងជន និងសាសនាវៀតណាម ។ លោកឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងទាំងពីរបានលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលវិជ្ជមាន និងជាក់ស្តែងជាច្រើន។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលថ្មីៗនេះ គឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនោះ។ កិច្ចព្រមព្រៀងនេះនឹងជាគោលការណ៍ណែនាំសម្រាប់ក្រសួងទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀតនាពេលអនាគត។

លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ ហើយបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសហការជាមួយក្រសួងជនជាតិ និងសាសនាវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យជនជាតិ និងសាសនា៕

បកប្រែដោយ Duy Hoan