លើសពីនេះ សហភាពអឺរ៉ុបក៏បានដាក់ឱ្យដំណើរការយន្តការគាំទ្រការដឹកជញ្ជូនប្រកបដោយចីរភាពដែលមានតម្លៃ ៤០ លានអឺរ៉ូ សំដៅកៀងគរថវិកាជាង ១ ពាន់លានអឺរ៉ូសម្រាប់គម្រោងផ្លូវដែក និងគមនាគមន៍ក្នុងទីក្រុងទ្រង់ទ្រាយធំ។

leftcenterrightdel
កិច្ចព្រមព្រៀងរវាង EIB និង Techcombank ត្រូវបានប្រកាសនៅក្នុងវេទិកានៅថ្ងៃទី ២៤ ខែមីនា (រូបថត៖ សហភាពអឺរ៉ុប)

នៅក្នុងវេទិកានេះដែរ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងសហគ្រាសរបស់សហភាពអឺរ៉ុប និងវៀតណាមត្រូវបានប្រកាសជាពិសេសលើវិស័យដឹកជញ្ជូន ឡូជីស្ទិក ការថែទាំសុខភាពឌីជីថល និងឧស្សាហកម្ម រួមចំណែកជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពង្រីកខ្សែសង្វាក់តម្លៃ។

មានប្រសាសន៍នៅក្នុងវេទិកាក្រោមប្រធានបទ «យុទ្ធសាស្ត្រច្រកទ្វារសកល៖ កិច្ចសហប្រតិបត្តិការវិនិយោគឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព» លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យសហភាពអឺរ៉ុបបង្កើនការគាំទ្រចំពោះវៀតណាម ក្នុងការទទួលបានហិរញ្ញវត្ថុបៃតង ការផ្ទេរបច្ចេកវិទ្យា និងជំរុញការវិនិយោគដែលមានគុណភាពខ្ពស់ក្នុងវិស័យដូចជាថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាsemiconductor និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដោយហេតុនោះ សុក្រឹត្យក្របខ័ណ្ឌច្បាប់ និងកសាងទំនុកចិត្តសម្រាប់សហគ្រាសទាំងសងខាង៕

បកប្រែដោយ Thanh Cong