វៀតណាម និងសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែមីនា នៅទីក្រុងញូវយ៉ក លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្សារមូលបត្រ NASDAQ និង NYSE។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ NASDAQ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ NASDAQ សហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសនៅក្នុងវិស័យដូចជាការកែលម្អគោលនយោបាយស្តីពីទីផ្សារមូលធន ការចែករំលែកស្តង់ដារចុះបញ្ជី ការអភិវឌ្ឍបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
    |
 |
|
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី អញ្ជើញទៅទស្សនាក្រុមហ៊ុនផ្សារមូលបត្រ NASDAQ (រូបថត៖ baochinhphu.vn) |
លោក Jeff Thomas អនុប្រធាន NASDAQ បានសម្តែងនូវការត្រៀមខ្លួនជាស្រេចគាំទ្រសហគ្រាសវៀតណាម ក្នុងការចូលទៅកាន់ទីផ្សារមូលធនអាមេរិក រួមទាំងការចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រ NASDAQ ផងដែរ។
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផ្សារមូលបត្រនៃទីក្រុងញូវយ៉ក (NYSE) លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ NYSE ចែករំលែកបទពិសោធន៍ក្នុងការកសាង និងដំណើរការមជ្ឈមណ្ឌលដោះដូរមូលបត្រអន្តរជាតិ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យទីផ្សារ ការទាក់ទាញដើមទុន និងកែលម្អយន្តការដោះស្រាយវិវាទស្របតាមស្តង់ដារអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការតភ្ជាប់រវាងទីផ្សារមូលធនរបស់វៀតណាម និង NYSE ដើម្បីជំរុញទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម និងផ្សព្វផ្សាយអំពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម (VIFC) ទៅកាន់ពិភពលោក។
នាថ្ងែដដែល លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនាទីស្នាក់ការនៃស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិផងដែរ៕
បកប្រែដោយ Thanh Cong