នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះមានសារៈសំខាន់ពិសេសក្នុងការកំណត់ឡើងវិញ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនីមួយៗក្នុងបរិបទថ្មី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី

រីឯលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមក្នុងការធានាសន្តិសុខថាមពលក្នុងស្ថានភាពពិភពលោកដែលមានការប្រែប្រួលជាច្រើននាពេលបច្ចុប្បន្ននេះ។ លោកក៏បានបង្ហាញពីគោលបំណងចង់អភិវឌ្ឍបន្ថែមទៀតនូវវិស័យសហប្រតិបត្តិការស្របតាមស្ថានភាពនៃភាគីទាំងពីរ និងបន្តពង្រីកទៅកាន់វិស័យថ្មីៗ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានលើកឡើងវិធានការជាច្រើនដើម្បីជំនះការលំបាក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ប្រេង និងឧស្ម័ន គមនាគមន៍ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងទេសចរណ៍។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាយោធា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌលត្រូពិច វៀតណាម-រុស្ស៊ី៕

បកប្រែដោយ Huyen Trang