leftcenterrightdel
ការរុករក និងជីកគាស់អដ្ឋិធាតុយុទ្ធជន (រូបថត៖ vnanet.vn)

ខ្លឹមសារនៃ “យុទ្ធនាការ ៥០០ ថ្ងៃបង្កើនការរុករក ជីកគាស់ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជន” រួមមាន៖ ការរុករក និងជីកគាស់អដ្ឋិធាតុយុទ្ធជនប្រហែល ៧,០០០ អដ្ឋិធាតុ ធ្វើការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីពីផ្នូរដែលមិនទាន់កំណត់អត្តសញ្ញាណអដ្ឋិធាតុនៅក្នុងទីបញ្ចុះសពយុទ្ធជនពលី និងធ្វើតេស្ត DNA ប្រហែល ១៨,០០០ គំរូ។ ព្រមទាំងដាក់ដំណើរការមូលដ្ឋានទិន្នន័យហ្សែនរបស់សាច់ញាតិយុទ្ធជនពលីដែលមិនទាន់បញ្ជាក់បានព័ត៌មានដើម្បីបំរើការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី និងបង្កើនការបោះសម្អាតគ្រាប់បែក គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីបំរើការរុករក និងជីកគាស់អដ្ឋិធាតុយុទ្ធជនពលី។

យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧។ ពេលវេលាសម្រាប់ការរៀបចំពិធីបំផុសនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦ នៅកំពែងបុរាណ Quang Tri ខេត្ត Quang Tri៕

បកប្រែដោយ Pham Diep