ដូច្នេះ ក្នុងអំឡុងពេលនៃដំណើរការស្វែងរក ដោយមានជំនួយពីអាជ្ញាធរ និងផ្តល់ព័ត៌មានរបស់ប្រជាជនក្នុងតំបន់ ក្រុម K91 បានផ្ទៀងផ្ទាត់ព័ត៌មាន និងជីកកាយយកនៅឃុំបឹងព្រះ ស្រុកបាភ្នំ។

បន្ទាប់ពីពង្រីកផ្ទៃដីជីកកាយយកដល់ជិត ១០០០ ម៉ែត្រការ៉េ ជាមួយនឹងដីជាង ៤០០ ម៉ែត្រគូប ក្រុម K91 បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ អដ្ឋិធាតុ នៅជម្រៅប្រហែល ០.៩ ដល់ ១.២ ម៉ែត្រ។

leftcenterrightdel
ក្រុម K91 បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ២ អដ្ឋិធាតុ (រូបថត៖ nhandan.vn)

ដោយផ្អែកលើអដ្ឋិធាតុដែលប្រមូលបាន និងព័ត៌មានពីសាក្សី ក្រុម K91 បានកំណត់ថា ទាំងនេះគឺជាអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ២ នាក់ ដែលបានពលីជីវិតក្នុងអំឡុងឆ្នាំ ១៩៧២-១៩៧៣ ដែលអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានកំណត់នៅឡើយ។

ក្រុម K91 បានបន្តយកសំណាកដើម្បីបញ្ជូនទៅធ្វើតេស្ត ADN ដើម្បីកំណត់អត្តសញ្ញាណរបស់យុទ្ធជនពលី និងអនុវត្តនីតិវិធីដំបូងតាមបទប្បញ្ញត្តិ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រុម K91 នឹងបន្តពង្រីកតំបន់ស្វែងរក ដើម្បីធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលីមកមាតុភូមិកំណើតវិញ។ ក្រុម K91 សង្ឃឹមថានឹងទទួលបានជំនួយដ៏មានតម្លៃពីអង្គការ បុគ្គល ជាពិសេសអតីតយុទ្ធជន សាក្សីប្រវត្តិសាស្ត្រ និងប្រជាជនអំពីព័ត៌មានទាក់ទងនឹងទីតាំងបញ្ចុះសពនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងខេត្តចំនួន ២ (ព្រៃវែង និងពោធិ៍សាត់ ព្រះរាជាណាចក្រកម្ពុជា)៕

បកប្រែដោយ Huyen Trang