លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញទៅសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មី Quang Duc
កប.អនឡាញ - នៅថ្ងៃទី១ ខែមីនា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅខេត្ត Dak Lak លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងក្រុមបេសកកម្មបានអញ្ជើញទៅសួរសុខទុក្ខ ត្រួតពិនិត្យការជំនះផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេសគឺលទ្ធផលនៃការអនុវត្ដ "យុទ្ធនាការ Quang Trung" ការសាងសង់ផ្ទះថ្មី និងជួសជុលផ្ទះសម្រាប់គ្រួសារដែលមានផ្ទះត្រូវរងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់នៅចុងឆ្នាំ២០២៥។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មី Quang Duc នៅឃុំ Tuy An Nam ភាគខាងកើតខេត្ត Dak Lak (វៀតណាម) - ដែលជាទីលំនៅថ្មីរបស់គ្រួសារចំនួន ៣៦ នៅឃុំ Tuy An Nam ខេត្ត Dak Lak ដែលរងការបាត់បង់ផ្ទះដោយសារទឹកជំនន់នៅចុងឆ្នាំ២០២៥ ដែលបានសាងសង់ថ្មីក្នុង "យុទ្ធនាការ Quang Trung" នៅភាគកណ្តាលវៀតណាម។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញទៅសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីក្នុងឃុំ Tuy An Tay ខេត្ត Dak Lak (រូបថត៖ vnanet.vn) |
មានសេចក្តីសោមនស្សរីករាយដែលបានមើលឃើញប្រជាជនមានកន្លែងស្នាក់នៅថ្មី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើឲ្យតាំងទីលំនៅថ្មី Quang Duc ទៅជាតំបន់លំនៅដ្ឋានគំរូ។ ភាគីពាក់ព័ន្ធត្រូវវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងព្រមៗគ្នារួមមាន៖ គមនាគមន៍ អគ្គិសនី ទឹក រលកទូរស័ព្ទ បណ្ដាញអ៊ីនធឺណិត អាគារវប្បធម៌ មជ្ឈមណ្ឌលសហគមន៍ សាលាមត្តេយ្យជាដើមដើម្បីប្រជាជនទទួលបានការថែទាំសុខភាព ការអប់រំ និងបង្កើតការងារ មុខរបរដល់ប្រជាពលរដ្ឋ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានបំណងចង់ឲ្យប្រជាពលរដ្ឋនៅតំបន់តាំងទីលំនៅថ្មី Quang Duc បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងខិតខំប្រឹងប្រែងក្នុងការកសាងជីវិតថ្មី កសាងតំបន់លំនៅដ្ឋានគំរូមួយដែលមានបរិស្ថានបៃតងនិងស្រស់ស្អាត តំបន់លំនៅដ្ឋានដែលគ្មានអំពើអាក្រក់ក្នុងសង្គម គ្មានចោរលួច គ្មានគ្រឿងញៀន អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមគ្នាលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតី រួមចំណែកក្នុងការកសាងប្រទេសជាតិកាន់តែរីកចម្រើន វិបុលភាព និងសុភមង្គល៕
បកប្រែដោយ Pham Diep