ក្នុងចំណោមយុវជនជាង ១០០ នាក់រស់នៅសង្កាត់ Phu My ដែលត្រៀមទៅបំពេញកាតព្វកិច្ចយោធាមានយុវជនជាច្រើនបានដាក់ពាក្យស្ម័គ្រចិត្តចូលរួមកាតព្វកិច្ចយោធានោះ ចំនួនបក្ខជន និងយុវជនដែលមានកម្រិតអប់រំមធ្យមសិក្សាកាន់តែខ្ពស់ជាងឆ្នាំមុន។ ដើម្បីសម្រេចបានលទ្ធផលនោះ វិធានការសំខាន់មួយដែលក្រុមប្រឹក្សាកាតព្វកិច្ចយោធាសង្កាត់ Phu My ប្រើប្រាស់គឺការអនុវត្តគោលនយោបាយ និងយកចិត្ដទុកដាក់ដល់សមរភូមិក្រោយនៃកងទ័ព​។ 

leftcenterrightdel
ថ្នាក់ដឹកនាំសង្កាត់ Phu My ប្រគល់អំណោយដល់យុវជនដែលត្រៀមទៅបំពេញកាតព្វកិច្ចយោធា

លោកវរសេនីយ៍ទោ Nguyen Thanh Hung មេបញ្ជាការបញ្ជាការដ្ឋានយោធាសង្កាត់ Phu My ឲ្យដឹងថា “អង្គភាពបានផ្ដល់យោបល់ជូនក្រុមប្រឹក្សាកាតព្វកិច្ចយោធាសង្កាត់ Phu My ឱ្យអនុវត្តយ៉ាងពេញលេញក្នុងដំណើរការនៃការជ្រើសរើសពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ជាពិសេសការសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តយុវជនស្ម័គ្រចិត្ដចូលរួមបំពេញកាតព្វកិច្ចយោធា។ ព្រមទាំងស្នើថ្នាក់លើនិងអាជ្ញាធរមូលដ្ឋានលើកសរសើរសង្កាត់ សាខាបក្សនិងគ្រួសារដែលធ្វើបានល្អក្នុងការឃោសនា និងចលនាយុវជនចូលរួមកាតព្វកិច្ចយោធា។

នៅក្នុងសង្កាត់ Chanh Hung (ទីក្រុងហូជីមិញ) មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៦ គណៈកម្មាធិការបក្ស និងអាជ្ញាធរសង្កាត់បានរៀបចំជំនួបជាមួយយុវជនដែលបានជ្រើសរើសទៅបំពេញកាតព្វកិច្ចយោធា និងប្រគល់អំណោយដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ។ សម្ព័ន្ធយុវជននៅសង្កាត់ក៏បានជួយគាំទ្រដល់គ្រួសារដែលមានជីវភាពជួបការលំបាក ដើម្បីឱ្យយុវជនចូលរួមបំពេញកាតព្វកិច្ចយោធាមានអារម្មណ៍ស្ងប់ចិត្ត។ សមាគមនារី សមាគមអតីតយុទ្ធជននិងរណសិរ្សមាតុភូមិសង្កាត់បានជួប និងលើកទឹកចិត្តក្រុមគ្រួសារ ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលការងារ និងអង្គភាពអាជីវកម្មដាក់ចេញគោលនយោបាយអនុគ្រោះ ឬ សន្យាទទួលយុវជនចូលធ្វើការបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។

សង្កាត់និងឃុំផ្សេងទៀតនៅទីក្រុងក៏បានកៀរគរធនធានទាំងអស់ដើម្បីជួយគាំទ្រដល់យុវជនមុនថ្ងៃទៅបំពេញកាតព្វកិច្ចយោធា  តាមរយៈការផ្តល់អំណោយ និងផ្តល់សៀវភៅគណនីសន្សំ ៗល។

ដើម្បីបញ្ចប់ការជ្រើសរើសពលរដ្ឋចូលរួមកាតព្វកិច្ចយោធាបានល្អ   លោកឧត្តមសេនីយ៍ត្រី Vu Van Dien មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ បានស្នើឲ្យសមាជិកម្នាក់ៗនៃក្រុមប្រឹក្សាកាតព្វកិច្ចយោធាថ្នាក់សង្កាត់ ឃុំ តំបន់ពិសេស និងទីក្រុង ត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងយកចិត្ដទុកដាក់ដល់គ្រួសារដែលមានយុវជនចូលរួមកាតព្វកិច្ចយោធា និងកៀរគរធនធានទាំងអស់ដើម្បីជួយដល់យុវជន រួមចំណែកសម្រាប់យុវជនចូលរួមបំពេញកាតព្វកិច្ចការពារមាតុភូមិដោយស្ងប់ចិត្ដ៕

បកប្រែដោយ Pham Diep