នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ លើកសរសើរស្មារតី និងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនក្នុងការគាំទ្រពិធីបុណ្យចូលឆ្នាំថ្មីដាំដើមឈើ ព្រមទាំងសង្កត់ធ្ងន់ថា កងកម្លាំងការពារព្រំដែនគឺជាកម្លាំងដែលឈរជើងនៅតំបន់លំបាក គ្រោះថ្នាក់ អាកាសធាតុមិនអំណោយផល និងភូមិសាស្ត្រស្មុគស្មាញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនមិនត្រឹមតែការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូដលដ្ឋាន និងប្រជាជនក្នុងតំបន់ ដើម្បីការពារបរិស្ថានអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្ពៅទៅរកអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ព្រំដែន សមុទ្រ និងកោះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញចូលរួមពិធីបំផុសចលនាបុណ្យចូលឆ្នាំថ្មីដាំដើមឈើរបស់កងកម្លាំងការពារព្រំដែន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅក្នុងកងកម្លាំងការពារព្រំដែន រៀបចំសកម្មភាពដាំដើមឈើដែលមានគុណភាពខ្ពស់ ជាក់ស្តែង និងមានប្រសិទ្ធភាព។ កៀរគរអង្គការ និងបុគ្គលមួយឱ្យចូលរួមបានច្រើន និងជ្រើសរើសពេលវេលាដាំដើមឈើឱ្យសមស្របទៅនឹងអាកាសធាតុ និងស្ថានភាពដីនៃតំបន់នីមួយៗ ដោយធានាថាដើមឈើដែលបានដាំដុះលូតលាស់បានល្អ។ រួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវសកម្មភាពដាំដើមឈើជាមួយនឹងការងារចលនាមហាជន រួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ច និងប្រជាជនក្នុងតំបន់ដែលឈរជើង  អនុវត្តដំណោះស្រាយដ៏ទូលំទូលាយសម្រាប់ការដាំ ការថែទាំ និងការការពារដើមឈើ រួមចំណែកដល់ការការពារបរិស្ថាន និងរក្សាអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែន។ បន្ទាប់ពីពិធី កងកម្លាំងនានាបានដាំដើមឈើជិត ១០០ ដើម៕

បកប្រែដោយ Duy Hoan