ដោយផ្អែកលើរបាយការណ៍របស់អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងមតិដែលបានបង្ហាញដោយតំណាងនៃស្ថាប័ន និងអង្គភាពផ្សេងៗ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវក្នុងការងារត្រៀមរៀបចំរបស់អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ដោយផ្អែកលើភាពជោគជ័យនៃការតាំងពិព័រណ៍ឆ្នាំ ២០២២ និង ២០២៤ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានស្នើឱ្យអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តពិនិត្យឡើងវិញនូវគម្រោងទាំងមូល ដោយធានាបាននូវភាពសមស្រប ភាពហ្មត់ចត់ ការអនុវត្តជាក់ស្តែង និងមានផែនការ ពេលវេលាលម្អិតសម្រាប់ដំណាក់កាលនីមួយៗ ដោយធានាថាគោលដៅគឺបញ្ចប់គម្រោងនេះមុនថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ។ លោកក៏បានស្នើឲ្យការងារត្រៀមរៀបចំទាំងអស់ត្រូវបានបញ្ចប់នៅក្នុងខែមីនា ដើម្បីឱ្យសកម្មភាពទាក់ទងនឹងការតាំងពិព័រណ៍អាចចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២៦។

យោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមមិនត្រឹមតែជាព្រឹត្តិការណ៍ការទូតការពារជាតិទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់ពីកិត្យានុភាព សមត្ថភាពរៀបចំ និងតួនាទីនៃការធ្វើសមាហរណកម្មរបស់កងទ័ពប្រជាជនវៀតណាមនៅក្នុងបរិយាកាសសហប្រតិបត្តិការការពារជាតិពហុភាគី។ ភាពជោគជ័យនៃការតាំងពិព័រណ៍នេះរួមចំណែកដល់ការផ្សព្វផ្សាយសារអំពីប្រទេសវៀតណាមមួយស្រឡាញ់សន្តិភាព ត្រៀមខ្លួនរួចជាស្រេចសហប្រតិបត្តិការ មានតម្លាភាពក្នុងគោលនយោបាយការពារជាតិរបស់ខ្លួន និងបង្ហាញពីកម្រិតអភិវឌ្ឍនៃឧស្សាហកម្មការពារជាតិរបស់ប្រទេស៕

បកប្រែដោយ Duy Hoan