នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ត់ចត់នូវឯកសារច្បាប់ចំនួនបីស្តីពីព្រំដែនគោកវៀតណាម-ចិន និងកិច្ចព្រមព្រៀងទ្វេភាគីស្តីពីព្រំដែន និងច្រកទ្វារព្រំដែន។ ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន រៀបចំការយាមល្បាតរួមគ្នាប្រកបដោយប្រសិទ្ធភាពដើម្បីអនុវត្តច្បាប់នៅតាមព្រំដែន។

ភាគីទាំងពីរក៏បានសហការក្នុងការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដល់ប្រជាជននៅតំបន់ព្រំដែន បង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរ ការផ្លាស់ប្តូរទំនិញរវាងប្រជាជននៃភាគីទាំងពីរ  និងជម្រុញសកម្មភាពនាំចូល និងនាំចេញ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាប្រចាំត្រីមាសទីមួយនៃឆ្នាំ ២០២៦ ស្តីពីកិច្ចការព្រំដែន

កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក មិត្តភាព និងស្មោះត្រង់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការបង្ការ និងគ្រប់គ្រងឧក្រិដ្ឋកម្ម និងការផ្លាស់ប្តូរព័ត៌មាន។

ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សា និងអនុវត្តយ៉ាងតឹងរ៉ឹងនូវឯកសារច្បាប់ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារព្រំដែនកម្រិតខ្ពស់ និងកំណត់ហេតុនៃគណៈកម្មាធិការចម្រុះព្រំដែនគោកវៀតណាម-ចិន។ ព្រមទាំង អនុវត្តសកម្មភាពគ្រប់គ្រង និងការពារព្រំដែនយ៉ាងសកម្ម សហការធ្វើការយាមល្បាត និងការគ្រប់គ្រងខ្សែព្រំដែន បង្គោលព្រំដែនជាប្រចាំ... ដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន៕

បកប្រែដោយ Thuy Anh