លោកវរសេនីយ៍ឯក Pham Le Xuan Binh មេបញ្ជាការកងទ័ពការពារព្រំដែនក្រុង Can Tho បានធ្វើជាអធិបតីក្នុងកិច្ចជំនួបសំណេះសំណាល។

ក្នុងជំនួប ថ្នាក់ដឹកនាំនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនក្រុង Can Tho បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនទាំងអស់ ជាពិសេសកម្មាភិបាល និងយុទ្ធជនជនជាតិខ្មែរ ព្រមទាំងបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺជាលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណី ដែលរួមចំណែកដល់ការពង្រឹងស្មារតីសាមគ្គីភាពក្នុងអង្គភាព ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

leftcenterrightdel
មេបញ្ជាការកងទ័ពការពារព្រំដែនក្រុង Can Tho ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលជនជាតិខ្មែរ

ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនក្រុងបានទទួលស្គាល់ និងសរសើរចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់កម្មាភិបាល និងយុទ្ធជនទាំងឡាយនាពេលកន្លងមក ជាពិសេសគឺកម្មាភិបាលនិងយុទ្ធជនជនជាតិខ្មែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអង្គភាព និងប្រជាជន ដោយរួមចំណែកដល់ការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ។

នាពេលខាងមុខ លោកវរសេនីយ៍ឯក Pham Le Xuan Binh បានស្នើឲ្យកម្មាភិបាលនិងយុទ្ធជនទាំងឡាយបន្តរក្សាប្រពៃណី គោរពវិន័យ រក្សាការត្រៀមខ្លួនប្រយុទ្ធ ក្ដាប់ពីស្ថានភាពនៅមូលដ្ឋាន បង្កើនការយាមល្បាត និងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ព្រមទាំងបង្កើនកិច្ចការចលនាមហាជន ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃអង្គភាពក៏បានប្រគល់អំណោយដើម្បីលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ៕

បកប្រែដោយ Thuy Anh