leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា នៅក្នុងប៉ុន្មានខែដើមឆ្នាំ២០២៦ ក្រសួងការពារប្រទេសបានអនុវត្តដំណោះស្រាយដ៏ទូលំទូលាយ ខិតខំជំនះការលំបាក និងបំពេញភារកិច្ចយោធាការពារជាតិដោយជោគជ័យ។ ធ្វើស្រាវជ្រាវយ៉ាងសកម្ម ហើយ​ផ្តល់យល់ និងរាយការណ៍ជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋ ស្តីពីគោលនយោបាយ និងដំណោះស្រាយជាយុទ្ធសាស្ត្រ ជាមូលដ្ឋាន និងរយៈពេលវែង ដើម្បីការពារអធិបតេយ្យភាពទឹកដី និងព្រំដែន ព្រមទាំងកសាង និងអនុវត្តដំណោះស្រាយ យុទ្ធសាស្ត្រ គម្រោង និងប្រព័ន្ធច្បាប់ស្តីពីយោធា ការពារជាតិប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានកោតសរសើរ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការពារប្រទេស ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ដោយបានបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២៦។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

ដោយសារស្ថានភាពសកលលោកដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រសួងការពារប្រទេសបន្តអនុវត្តយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពនូវការណែនាំរបស់លោក To Lam  អគ្គលេខាបក្ស និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម នៅមហាសន្និបាតបក្សភាគកងទ័ព លើកទី ១២ និងនៅសម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ជាពិសេសនៅក្នុងសន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤  ក៏ដូចជា «ការប្តេជ្ញាចិត្តស្រាវជ្រាវ និងផលិតអាវុធ និងឧបករណ៍ទំនើបៗ» និងបំពេញភារកិច្ចឆ្នាំ ២០២៦ ដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសត្រូវបន្តលើកកំពស់សមត្ថភាពស្រាវជ្រាវ ការព្យាករណ៍ និងការវាយតម្លៃស្ថានភាព ដោយផ្តល់យោបល់ជូនបក្ស និងរដ្ឋអំពីការតាក់តែងគោលនយោបាយ និងយុទ្ធសាស្ត្រយោធាការពារជាតិ ដើម្បីបំពេញភារកិច្ចការពារមាតុភូមិ។ ជាមួយគ្នានេះ គួរតែបន្តអនុវត្តសកម្មភាពការទូតការពារជាតិប្រកបដោយភាពបត់បែន ជាក់ស្តែង និងមានប្រសិទ្ធភាព លើកកម្ពស់គោលការណ៍នៃការពឹងផ្អែកលើខ្លួនឯង និងភាពរឹងមាំក្នុងការអនុវត្តភារកិច្ចឧស្សាហកម្មការពារជាតិ ការងារភស្តុភារ បច្ចេកទេស។

បកប្រែដោយ Duy Hoan