ដោយបានបង្កើតឡើងកាលពី ៧៥ ឆ្នាំមុន ក្នុងដំណាក់កាលតស៊ូដ៏លំបាកលំបិនរបស់ប្រទេសជាតិ មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ មានបេសកកម្មថែទាំ និងព្យាបាលយុទ្ធជនពិការ យុទ្ធជនជំងឺ ការពារសុខភាពកងទ័ព និងបម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ក្នុងដំណើរការអភិវឌ្ឍន៍នោះ មន្ទីរពេទ្យត្រូវបានប្រគល់ភារកិច្ចសំខាន់ពិសេសនោះគឺ៖ ការពារ និងថែទាំសុខភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ និងកងទ័ព ក៏ដូចជាយោធិន និងប្រជាជនផងដែរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូនានានៅក្នុងពិធី

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖ “មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ចាំបាច់ត្រូវបន្តថែរក្សា និងលើកកម្ពស់តម្លៃស្នូលទាំងបី គឺ ចិត្ត - បញ្ញា - កិត្យានុភាព ដោយយកសីលធម៌វេជ្ជសាស្ត្រជាមូលដ្ឋានគ្រឹះ បញ្ញា និងនវានុវត្តន៍ជាកម្លាំងចលករ យកកិត្យានុភាព និងទំនុកចិត្តជារង្វាស់។ ខិតខំកសាងមន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ក្លាយទៅជាគំរូលេចធ្លោនៃការថែទាំសុខភាពសម្រាប់កម្មាភិបាលជាន់ខ្ពស់ កងទ័ព និងប្រជាជន ដោយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវេជ្ជសាស្ត្រវៀតណាមក្នុងយុគសម័យថ្មី”៕

បកប្រែដោយ Thanh Cong