អនុម័តលើសេចក្ដីព្រាងរបាយការណ៍ស្តីពីការត្រួតពិនិត្យគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ដ Tay Ninh
កប.អនឡាញ - នារសៀលថ្ងៃទី១៦ ខែមីនា នៅខេត្ត Tay Ninh ក្រុមត្រួតពិនិត្យ និងឃ្លាំមើលលេខ ១៩ នៃការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំស្ដីពីការអនុម័តលើសេចក្ដីព្រាងរបាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមត្រួតពិនិត្យ និងឃ្លាំមើលចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh។
យោងតាមសេចក្ដីព្រាងរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេលកន្លងមក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh បានជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដល់បក្ខជនជាង ៩២.៦% និងបានឃោសនាយ៉ាងទូលំទូលាយសម្រាប់ប្រជាជន។
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ដឹកនាំ និងឃោសនាយ៉ាងទូលំទូលាយ ហើយរៀបចំការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សុវត្ថិភាព និងស្របច្បាប់។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ថ្លែងក្នុងកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh និងសមាជិកនៃក្រុមត្រួតពិនិត្យនិងឃ្លាំមើល បានធ្វើការត្រួតពិនិត្យជាបន្ទាន់ ទាន់ពេលវេលា។
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh ដែលមានដំណោះស្រាយជាច្រើនក្នុងការដឹកនាំការស្រាវជ្រាវ ជ្រួតជ្រាប ការសិក្សា និងការអនុវត្តសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតលើកទី១៤ របស់បក្ស; ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ក៏ដូចជាការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត; ហើយអនុវត្តភារកិច្ចនិងដំណោះស្រាយដើម្បីធានាកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមជាង ១០% ក្នុងអំឡុងពេលឆ្នាំ២០២៦-២០៣០...
អំពីដំណោះស្រាយដើម្បីសម្រេចបានកំណើនពីរខ្ទង់នៃផលិតផលក្នុងស្រុកសរុបក្នុងតំបន់ (GRDP) លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានវាយតម្លៃថា ខេត្ត Tay Ninh មានគ្រឹះស្ថាន និងសក្តានុពល ដូច្នេះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh ត្រូវតែកំណត់ថា នេះជាភារកិច្ចសំខាន់ៗ និងត្រូវកសាងកម្មវិធី ផែនការជាក់លាក់ និងមានដំណោះស្រាយ សំណង់ស្នូល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលផ្សារភ្ជាប់ទៅនឹងការបង្កើនធនធានមនុស្សមានគុណភាពខ្ពស់ ជាមួយនឹងឆន្ទៈដ៏មុតមាំ សេចក្តីប្រាថ្នា និងការតាំងចិត្តខ្ពស់។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh លោក Nguyen Van Quyet លេខាគណៈកម្មាធិការបក្សខេត្ដ បានទទួលយកនូវការណែនាំរបស់លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ហើយបានស្នើឱ្យសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh បន្ដអនុវត្ដដោយជោគជ័យនូវសេចក្តីសម្រេចចិត្ដរបស់បក្ស៕
បកប្រែដោយ Pham Diep