មន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត ពិនិត្យជំងឺ និងជូនអំណោយជូនប្រជាជននៅខេត្ត Dong Nai
កប.អនឡាញ - នៅថ្ងៃទី១០ ខែមីនា មន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត (នាយកដ្ឋានភស្តុភារ-បច្ចេកទេស យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម) សហការជាមួយគណៈបញ្ជាការដ្ឋានតំបន់ការពារលេខ១ - Long Thanh (បញ្ជាការដ្ឋានយោធាខេត្ត Dong Nai) ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ និងគ្រួសារក្រីក្រនៅក្នុងឃុំចំនួនបួនគឺ ឃុំ Long Thanh ឃុំ An Phuoc ឃុំ Binh An និងឃុំ Long Phuoc ខេត្ត Dong Nai។
ក្នុងកម្មវិធី គ្រូពេទ្យបានពិនិត្យសុខភាព ផ្តល់យោបល់អំពីការថែទាំសុខភាព ព្រមទាំងចែកថ្នាំពេទ្យដល់ប្រជាជនជាង ៤០០ នាក់នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់អំណោយចំនួន ៤០០ ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រ ក្នុងថវិកាសរុបប្រហែល ៤០០ លានដុង។
    |
 |
|
គ្រូពេទ្យនៃមន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត ពិនិត្យជំងឺជូនប្រជាជន |
លោកវរសេនីយ៍ទោ Le Tan Toi នាយករងមន្ទីរពេទ្យយោធា-ប្រជាជនភូមិភាគខាងកើត បានឲ្យដឹងថា ការពិនិត្យជំងឺ ការចែកថ្នាំពេទ្យ និងជូនអំណោយលើកនេះ គឺជាសកម្មភាពជាក់ស្តែងក្នុងបំណងអបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។
ព្រមទាំង នេះក៏ជាឱកាសមួយសម្រាប់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានគុណបំណាច់ក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។
លោក Nguyen Sang លេខារងនៃគណៈកម្មាធិការបក្សឃុំ Long Thanh ដែលតំណាងឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការដឹងគុណចំពោះមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពជាក់ស្តែងទាំងនេះមិនត្រឹមតែរួមចំណែកដល់ការថែទាំជីវភាពរស់នៅ និងសុខភាពរបស់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ និងគ្រួសារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តពូនជ្រំ និងពង្រឹងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ដោយកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ដ៏រឹងមាំ៕
បកប្រែដោយ Thuy Anh